ការអាន​​ជា​កត្តា​​ធ្វើឲ្យ​​លោក​គង់ រង្សី​​ក្លាយជា​អ្នក​និពន្ធ​​ជោគជ័យ​

21-04-2016 3:39 pm 2606
លោកគង់ រង្សី

​លោក​គង់ រង្សី​បាន​ក្លាយជា​អ្នកនិពន្ធ​ប្រលោមលោក តាំងពី​អាយុ​ជាង​២០​ឆ្នាំ ខណៈ​បច្ចុប្បន្ន​លោក​មាន​អាយុ​ជាង​៣០​ឆ្នាំ​។ មុន​ក្លាយជា​អ្នកនិពន្ធ ដែលជា​បំណងប្រាថ្នា​របស់​ខ្លួន លោក​គង់ រង្សី​ជា​យុវជន​ម្នាក់​ដែល​ស្ទើរតែ​អស់សង្ឃឹម​នៅក្នុង​ជីវិត​ទៅ​ហើយ ព្រោះតែ​មិន​បាន​បន្ត​ការសិក្សា ដោយសារ​ជីវភាព​គ្រួសារ​មាន​ការខ្វះខាត​។ ប៉ុន្តែ ដោយសារ​លោក​បាន​អាន​សៀវភៅ​មួយ​ក្បាល បរិយាយ​​អំពី​ភាពជោគជ័យ​របស់​អ្នកល្បីៗ នៅលើ​ពិភពលោក ហើយ​បង្ហាញថា​អ្នក​ជោគជ័យ​ទាំងនោះ ភាគច្រើន​កើតចេញពី​វង្ស​ត្រកូល​ក្រីក្រ​។

 

ការអាន បានបណ្តុះឲ្យលោកគិតថា ភាព​​ជោគជ័យក៏មិនស្ថិតនៅលើការសិក្សាបានខ្ពស់ទាំងស្រុងនោះទេ។ ដូច្នេះគំរូ របស់​បុគ្គល​ជោគជ័យ ដែល​ត្រូវបាន​អ្នកនិពន្ធ​រំលេច​នៅក្នុង​សៀវភៅ​មួយ​ក្បាល​​នោះ ធ្វើឲ្យ​លោក​រង្សី កាន់តែ​ចូលចិត្ត​អាន​សៀវភៅ មាន​ប្រយោជន៍​ផ្សេងទៀត  ហើយ​សារៈប្រយោជន៍​នៃ​សៀវភៅ​ដែល​លោក​អាន បាន​ជំរុញ​ឲ្យ​លោក​ធ្វើ​សកម្មភាព​ជាច្រើន រហូត​ក្លាយជា​អ្នកនិពន្ធ ដូច​បំណង​។

 

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​គង់ រង្សី​អ្នកនិពន្ធ​មួយ​រូប​នៅ​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

 

សំឡេង៖

 

ព័ត៌មានផ្សេងទៀត