គិតត្រឹមព្រឹកថ្ងៃទី១៩មេសា​ ខេត្ត-ក្រុង​មួយចំនួន​មាន​ភ្លៀងធ្លាក់​ ខណៈ​តំបន់​ខ្លះទៀត​កំពុង​រាំង​ស្ងួត​

19-04-2016 1:43 pm 4886

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស​ឲ្យដឹង​ពីរបាយ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់ក្នុងរយៈពេល ២៤ម៉ោង (គិតចាប់ពីម៉ោង ០៧ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង ០៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦)។ ក្នុង​​ចំណោម​រាជធានី​-ខេត្ត​ទាំង២៥ ឃើញថា​ មានប​ណ្តាខេត្ត-ក្រុង​មួយ​ចំនួនមានទឹកភ្លៀងធ្លាក់ រីឯ​​ខេត្ត​-​ក្រុង​​ខ្លះទៀត​ពុំមាន​ភ្លៀង​​ធ្លាក់​ឡើយ។

 

កាលពីថ្ងៃទី១៨ ខែមេសា ក្រសួង​ធនធានទឹក បាន​ព្យាករណ៍ថា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២២ ខែ​មេសា តាម​បណ្តា​ខេត្ត​មួយ​ចំនួន​អាច​មាន​បាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​​កន្ត្រាក់​​។ ហើយខេត្ត​ដែល​អាច​មាន​ការ​ប្រឈម​ខ្លាំងជាងគេ ​រួមមាន​៖ ខេត្ត​ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​ព្រះវិហារ​។ ជាមួយ​គ្នា​នេះ​ ក្រសួង​ក៏​បានអំពាវនាវឲ្យប្រជាពលរដ្ឋ​បង្កើន​​ការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់បំផុត​៕

ព័ត៌មានផ្សេងទៀត