ប៉ូលិសឥណ្ឌា​ចាប់ខ្លួន​មនុស្ស៧នាក់​ពាក់ព័ន្ធភ្លើងឆេះ​សម្លាប់មនុស្ស​១១២នាក់​

13-04-2016 11:41 am 846
បំណែកអាគារដែលបំផ្លាញដោយអគ្គិភ័យ

ប៉ូលិសឥណ្ឌាបានចាប់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងចំណោមមនុស្ស១៣នាក់ នៅថ្ងៃទី១២មេសា ពាក់ព័ន្ធការផ្ទុះនិងបណ្តាលឲ្យមានភ្លើងឆេះ វិហារមួយស្ថិតក្នុងរដ្ឋKerala ភាគខាងត្បូងប្រទេស សម្លាប់​មនុស្ស១១២នាក់។ មូលហេតុបណ្តាលឲ្យមានអគ្គិសភ័យឆាប់ឆេះ ដោយសារមានការដុតកាំជ្រួច ដើម្បីអបអរពិធីបុណ្យHindu។ អ្នកដែលត្រូវប៉ូលិសឃាត់ខ្លួន ភាគច្រើនជាក្រុម​មន្រ្តីបម្រើការនៅក្នុងវិហារ និងអ្នករៀបចំដុតកាំជ្រួច។ នៅពេលនេះ ប៉ូលិសកំពុងបង្កើនការស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។ សូមបញ្ជាក់ថា ហេតុការណ៍ភ្លើងឆេះវិហារនៅឥណ្ឌា បានកើតឡើង វេលាម៉ោងជាង៣ទាបភ្លឺ ថ្ងៃទី១០មេសា អំឡុងពេលមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំ ដើម្បីប្រារព្ធពិធីបុណ្យHindu៕ 

 

ព័ត៌មានផ្សេងទៀត