លោកកឹម សុខា​ ​សង្ឃឹមថា​ចូលឆ្នាំថ្មី​​អ្នកនយោបាយ​​នឹង​នាំ​មក​នូវ​​ទស្សន​​ថ្មី​ដើម្បី​​ជាតិ​​

13-04-2016 10:16 am 2037

​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​វក អដ្ឋស័ក ពុទ្ធ​សករាជ​២៥៦០​នេះ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​។ នៅក្នុង​សារ​ជូនពរ​នោះ លោក កឹម សុខា បាន​អំពាវនាវ ដល់​អ្នកនយោបាយ​ខ្មែរ សម្រេចបាន​នូវ ការផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​ពិតប្រាកដ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​។

 

ប្រធានស្ដីទី​គណបក្សប្រឆាំងរូបនេះ បាន​សង្កត់ធ្ងន់ថា សូម​អ្នក​នយោបាយ​លះបង់​ចោល​នូវ អំពើ​ទាំងឡាយណា ដែល​នាំឲ្យ​មាន​ការឈឺចាប់​ដូចជា​៖ អំពើហិង្សា ការគំរាមកំហែង ការ​គុំគួន​សងសឹក​គ្នា ការ​ធ្វើទុក្ខបុកម្នេញ​គ្នា និង​ការកាប់សម្លាប់​គ្នា​ជាដើម​។ សូម​ស្តាប់​ប្រសាសន៍​លោក កឹម សុខា​!

​សំឡេង​លោក កឹម សុខា​៖

 

​ការអំពាវនាវ​របស់​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​របស់​បក្ស​ខ្លួន​គឺ លោក អ៊ុំ សំអាន ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំខ្លួន​លោក បន្ទាប់ពី​លោក​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មិន​សំចៃ​មាត់ អំពី​រឿង​ព្រំដែន និង​ផែនទី​រវាង​កម្ពុជា និង​វៀតណាម​។ ការសម្រេចនេះ មុនមួយថ្ងៃនៃឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ បានចូលមកដល់ផងដែរ៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត