ថ្ងៃនេះ​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ខេត្ត​កំពង់ចាម និង​ក្រចេះ​

12-04-2016 8:54 am 973

​អគ្គិសនី​កម្ពុជា​ខេត្ត​កំពង់ចាម បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការផ្អាក​ការផ្គត់ផ្គង់ អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន ទៅតាម​ពេលវេលា និង​ទីកន្លែង​ដូចខាងក្រោម​៖

 

-​នៅ​ថ្ងៃ​អង្គា​រិ៍ ទី​១២ ខែ​មេសា ចាប់ពី​ម៉ោង​៩:00​ព្រឹក​ដល់​ម៉ោង​១២:០០​ថ្ងៃ​ត្រង់​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ចាប់ពី​ភូមិ​បឹង​រ៉ែ ឃុំ​ឫស្សីកែវ រហូត​ដល់​ភូមិ​តា​ម៉ៅ​កណ្តាល ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។​

 

-​នៅ​ថ្ងៃ​អង្គា​រិ៍ ទី​១២ ខែ​មេសា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​១៤:00​ដល់​ម៉ោង​១៧:០០​ល្ងាច​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ចាប់​ពី​ភូមិ​ដែង ឃុំ​ព្រែក​កក់ រហូត​ដល់​ភូមិ​ភ្នំ​អំពិល ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​ការផ្អាក​ការផ្គត់ផ្គង់​នេះ​គឺ​ដើម្បី​កាប់​សម្អាត​ដើមឈើ​និង​មែកឈើ​ដែល​លូត​មក​ប៉ះ​ខ្សែបណ្តាញ​បញ្ជូន​រង​២២​គីឡូ​វ៉ុល​។​

 

សូម​បញ្ជាក់​ផង​ដែរ​ថា អគ្គិសនី​កម្ពុជា​និ​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​ប្រើប្រាស់​វិញ​ទៅ​តាម​ការជាក់ស្តែង​នៅពេលដែល​ការងារ​បាន​បញ្ចប់​៕

 


ព័ត៌មានផ្សេងទៀត