ប្រជាពលរដ្ឋ និង​ក្រសួង​វប្បធម៌​អំពាវ​ដល់​អ្នកនិពន្ធ​អ្នក​សម្ដែង​កុំ​បង្ហាញ​រូបភាព អត្ថន័យ​បទ​ចម្រៀង​អាសអាភាស​ពេក​

08-04-2016 10:08 am 4278

​នាពេល​បច្ចុប្បន្ន​នេះ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​ត្រូវបាន​ផលិត​ដើម្បី​បម្រើ​អារម្មណ៍​អ្នក​ស្ដាប់ ក្នុង​ការចាកចេញ​ពី​ភាព​តានតឹង​ផ្សេងៗ​។​ព្រម​ជាមួយ​គ្នា​នេះ​ផលិតកម្ម​ជាច្រើន​នៅក្នុង​ប្រទេស​កំពុង​តែ​ព្យា​យាម​​ផលិត​បទ​ចម្រៀង​ថ្មីៗ​ដើម្បី​ក្រ​កួត​ប្រជែង​ក្នុង​ទីផ្សារ ជាពិសេស​នៅក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​នេះ​បទ​ចម្រៀង​មិនតិច​នោះ​ទេ​ដែរ​បាន​ចេញ​លក់​ក្នុង​ទីផ្សារ​។​បទ​ចម្រៀង​ទាំងនោះ​មាន​ទាំង​​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ការរិះគន់​ផងដែរ រិះគន់​ដោយសារតែ​អត្ថន័យ និង​វីដេអូ​បទ​ចម្រៀង​មាន​លក្ខណៈ​អាសអាភាស​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​នោះ​ទេ ក្រសួង​វប្ប​ធម៌​ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​អ្នកនិព័ន្ធ និង​អ្នកដឹកនាំ​សម្ដែង សូម​ប្រកាន់​ភ្ជាប់​នូវ​វប្បធម៌​ផងដែរ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​ថា​ន រស្មី​ដូចតទៅ​៖

 

សំឡេងទាំងស្រុង៖

 

​អក្ស​សិល្ប៍​គឺជា​កញ្ជក់​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម ហើយ​អក្ស​សិល្ប៍​ទាំងនោះ​រួម​មាន​បទ​ចម្រៀង របាំ ខ្សែភាពយន្ត​ជាដើម​។​ដោយសារ​តែ​បទ​ចម្រៀង របាំ និង​ខ្សែភាពយន្ត គឺជា​កញ្ជក់​ដែល​បង្ហាញ​ពី​ត​ថ​ភាព​សង្គម​នេះហើយ បាន​ជា​នៅ​ពេល​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​បទ​ចម្រៀង​ថ្មីៗ​មួយ ចំនួន​ដែល​មាន​ការប្រើប្រាស់​ពាក្យពេចន៍ និង​រូបភាព​អា​អាភាស​ខ្លាំង​ដែល​បណ្ដាល​ឲ្​យ​​​មាន​​ផលប៉ះពាល់​ដល់​វប្បធ​ម៌​នៃ​ប្រទេស​កម្ពុជា​។​ជា​យុវជន​ម្នាក់​សិក្សា​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ​ខេមរៈ​និង​ជា​អ្នក​ខេត្ត​សៀមរាប​ផង​នោះ​លោក​អ៊ុក ចន្ធូ​រ បាន​លើកឡើង​ថា លោក​មិនមែន​ជា​មនុ​ស្ស​អភិរក្សនិយម​នោះទេ តែ​លោក​ក៏​មិន​ពេញចិត្ត​ការទទួលយក​វប្បធម៌​បរទេស​ខ្លាំង​រហូត​ដល់​ភ្លេច​ប​វប្បធម៌​ខ្លួន​នោះដែរ លោក​ថា លោក​សូម​រិះគន់​បទ​ចម្រៀង​មួយ​បទ​ដែល​លោក​បាន​អះអាង​ថា ពាក្យ​ដែល​គេ​យកមក​ច្រៀង គឺ​មានន័យ​មិន​ល្អ​នោះទេ ហើយ​ពិតជា​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​សង្គម​...

 

​សំឡេង​លោក​អ៊ុក ចន្ធូ​រ​៖

 

​ជា​និស្សិត​ឆ្នាំ​ទី​៣ និង​ជា​អ្នក​មក​ពី​ខេត្ត​សៀមរាប​ផង​នោះ​កញ្ញា​អៀង សុ​ផន បាន​លើកឡើង​ថា បទ​ចម្រៀង​មួយ​ចំនួន​នៅ​រយៈពេល​ចុងក្រោយ​នេះ​បាន​បង្ហាញ​នូវ​រូបភាព​មិន​សមរម្យ​ទៅនឹង​វប្បធម៌​ប្រ​ពៃ​ណី​​ជាតិ​ខ្មែរ​សោះឡើយ ចំណែកឯ​បទ​ចម្រៀង​មួយចំនួន​ទៀត​ក៏​មាន​អត្ថន័យ​មិនល្អ​ថែមទៀត​ផង​...

 

​សំឡេង​កញ្ញា អៀង សុ​ផន​៖

 

​កញ្ញា​សុ​ផន បាន​បន្ថែមថា ការផលិត​បទ​ចម្រៀង​ដែល​មាន​អត្ថន័យ និង​វីដេអូ​អាសអាភាស​បែបនេះ គឺ​អាច​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​យុវវ័យ​មានការ​ភ្លើតភ្លើន​ទៅតាម​ការសម្ដែង​ទាំងនោះ​។ ដូច្នេះ​កញ្ញា​បាន​សូម​ណូម​ពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​គួ​តែ​ពិនិត្យ​ជា​មុន​ដើម្បី​ជៀសវាង​ការ​ចេញ​បទ​ចម្រៀង​ដែរ​ប៉ះពាល់​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​...

 

​សំឡេង​កញ្ញា អៀង សុ​ផន​៖

 

​ឆ្លើយតប​ទៅ​និង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​លើ​អត្ថន័យ​នៃ​បទ​ចម្រៀង និង​វីដេអូ​នោះ លោក​ចំរើន វត្ថា​ទទួលបន្ទុក​ប្រតិកម្ម​រហ័ស​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​លើកឡើង​ថា ក្រសួង​តែង​តែ​​ពិនិត្យ​ជាមុន ហើយ​តែងតែ​ហាមឃាត់​ការចេញផ្សាយ​នូវ​បទ​ចម្រៀង​ណា​ដែល​ប៉ះពាល់​ដល់​វប្បធម៌ ប៉ុន្តែ​ក៏​មាន​ផងដែរ​នូវ​ផលិតកម្ម​មួយ​ចំនួន​បាន​លួច​ផលិត​បទ​ចម្រៀង​ដែរ​ក្រសួង​បាន​ហាម​ឃាត់​​រួចហើយនោះ​...

 

​សំឡេង​លោក​ចំរើន វត្ថា​៖

 

 

​បើទោះបីជា​មាន​ការផលិត​បទ​ចម្រៀង​ដោយ​មិន​មាន​ការឆ្លងកាត់​ការពិនិត្យ​របស់​ក្រសួង​ក្ដី​តែ​ក្រសួង ក៏​មិន​មាន​ការពិន័យ​ឬ​ទោសទណ្ឌ​អ្វី​ឡើយ គឺ​ក្រសួង​អាច​មាន​សិទ្ធ​ត្រឹម​បញ្ឈប់​ការផ្សាយ និង​ការ​ចេញ​​លក់​តាម​ទីផ្សារ​ជាដើម​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​លោក​ចំរើន វត្ថា​.....

 

​សំឡេង​លោក​ចំរើន វត្ថា​៖

 

​ជាមួយគ្នានេះដែរ លោក​ចំរើន វត្ថា ក្នុងនាម​ក្រសួង​វប្បធម៌​ក៏បាន​អំពាវនាវ​ដល់​អ្នកនិពន្ធ​បទ​ចម្រៀង អ្នកដឹកនាំ​សម្ដែង តារាចម្រៀង និង​សម្ដែង​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​នូវ​វប្បធម៌​ប្រពៃ​ជាតិខ្មែរ​ឲ្យបាន​ល្អ ជៀសវាង​ការ​ច្រៀង ការសម្ដែង​នូវ​ទស្សនីយភាព​ដែរ​ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌​សង្គមជាតិ​ខ្មែរ​។​

 

​សូម​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ក្រសួង​ព័ត៌មាន​បាន​បញ្ឈប់​ការឈប់​ការចេញ​ផ្សា​ញ​នូវ​បទ​ចម្រៀង​«​ស្អាត​ជា​និច្ច​» ដែល​និព្ធ​និង​ច្រៀង​ដោយ​អ្នកនាង​ពេជ្រ សោភា ជាមួយ​ឌី​ជេ​ដេវិត ថា​បទ​នេះ​បាន​ធ្វើឲ្យ​ប្រាស់ចាក​នូវ​អត្ថន័យ​បទ​ចម្រៀ​ង​ដើម និង​ធ្វើឲ្យ​ជះឥទ្ធិពលដ​ល់​កុមារ​នៃ​ការខ្វះ​អនាម័យ​ក្នុង​ការរស់នៅ និង​ការ​គេចវេស​មិន​ទៅ​រៀន​ជាដើម​៕ (ដោយ៖ ថាន រស្មី)

 

 

 

ព័ត៌មានផ្សេងទៀត