លោក​ត្រាំ អ៊ីវតឹក ​ត្រូវបាន​ផ្លាស់ប្តូរ​​តំណែង​​ជា​ផ្លូវកា​រហើយ​​

07-04-2016 8:06 pm 1766

​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានប្រកាស​រុះរើ​គណៈរដ្ឋមន្ត្រី​កាលពី​ពេល​ថ្មីៗ​រួចមក នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៦ លោក ត្រាំ អ៊ីវតឹក ត្រូវបាន​ផ្លាស់ប្តូរ​ពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មក​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​ផ្លូវកា​រហើយ​។ ក្នុង​ពិធី​ផ្ទេរ​តំណែង​រដ្ឋមន្ត្រី​នោះ​ផងដែរ មានការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ផងដែរ​។ សូមជម្រាបថា លោក ត្រាំ អ៊ីវតឹក ត្រូវបាន​ផ្លាស់ប្តូរ​ពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មក​ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខណៈ​លោក ប្រាក់ សុខុន ទៅ​បំពេញ​ការងារ ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​៕


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត