រដ្ឋសភាបោះឆ្នោត​គាំទ្រ​ផ្លាស់ប្តូរ​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​ដោយ​សំឡេង​៧០​លើ​១០៧​សំឡេង​

04-04-2016 11:32 am 2282

​បន្ទាប់ពី​បាន​បោះឆ្នោត​គាំទ្រ​លើ​សំណើរ​របស់​រដ្ឋាភិបាល ក្នុង​ការផ្លាស់ប្តូរ​សមាជិក​ក្នុង​ជួរ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​០៤ មេសា​នេះ ជា​លទ្ធផល គឺ​អង្គសភា បានសម្រេច​គាំទ្រ​៧០​លើ​១០៧​សំឡេង ក្នុង​នោះ​មិន​គាំទ្រ​២៤​សំឡេង និង​អនុប្បវាទ​១៣​សំឡេង​។ កិច្ចប្រជុំ​សភា​នេះ ក៏​មាន​វត្តមាន ចូលរួម​ពី​តំណាងរាស្ត្រ​មក ពី​គណបក្ស​សង្ក្រោះ​ជាតិ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា សមាសភាព​រដ្ឋមន្ត្រី ដែល​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សម្រេច​ស្នើ ផ្លាស់ប្តូរ​នេះ​រួមមាន​៖ 

- លោក​ហោ ណាំ ហុង ត្រូវបាន​ផ្លាស់​ចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​ក្រសួងការបរទេស ដាក់ជំនួស ដោយ​ប្រាក់ សុខុន មកពី​ក្រសួង​ប្រៃ​សេនីយ៍ និង​ទូរគមនាគមន៍​

- លោក​អ៉ឹម ឈុនលឹម ត្រូវបាន​ផ្លាស់​ចេញ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដាក់​ជំនួស​ដោយ​លោក ជា សុផារ៉ា មកពី​ក្រសួង​អភិវឌ្ឍន៍ជនបទ​

- លោក ស៊ុន ចាន់ថុល ត្រូវបាន​ប្តូរ​ពី​ក្រសួង​ពាណិជ្ជកម្ម ទៅ​កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

- លោក អ៊ុក រ៉ាប៊ុន ត្រូវបាន​ប្តូរ​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទៅ​កាន់​ក្រសួង​អភិវឌ្ឍន៍ជនបទ​

- លោក ត្រាំ អ៉ីវតឹក ត្រូវបាន​ប្តូរ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅ​កាន់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​

- លោក​មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ ត្រូវបាន​ផ្លាស់​ចេញ ដាក់​ជំនួស​ដោយ លោក ហឹម ឆែម​

- លោក ប៉ាន សូរ​ស័ក្តិ ត្រូវបាន​តម្លើង​ពី​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ទៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក វេង សាខុន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​៕ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត