ករណី​កាត់ទោស​​និស្សិត​ខ្មែរ​​ឲ្យ​ជាប់គុ​ក​ព្រោះ​បង្ហោះ​​សារ​​លើ​ហ្វេ​សប៊ុក​​ជា​មេរៀន​​គួរ​​តែ​ដឹង​​

03-04-2016 6:10 pm 2312
រូបភាព៖ express

​យុវជន​គង់ រ៉ៃ​យ៉ា ជា​និស្សិត​ខ្មែរ​ដំបូង​គេ​ដែល​បាន​ជាប់​ពន្ធនាគារ ដោយសារ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក វាយប្រហារ​រដ្ឋាភិបាល​កម្ពុជា​។ យុវជន​រូប​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ឬ​រំខាន​ដល់​សន្តិសុខ​សង្គម ដោយសារតែ​ការ​បង្ហោះ​សារ​មួយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​។ នេះ​ជា​មេរៀន​មួយ​ដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា គួរតែ​យល់ដឹង​។ ប្រសិនបើ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ មិន​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការបញ្ចេញ​មតិ​ផ្សេងៗ​ជា​សាធារណៈ វា​អាច​ជា​ហានិភ័យ​សម្រាប់​ពួកគេ​ផងដែរ បើសិនជា​រាល់​​ការ​បញ្ចេញ​មតិ​​នោះ ធ្វើឲ្យ​ប៉ះពាល់​រដ្ឋាភិបាល ឬ​សន្តិសុខ​សង្គម​។ ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត