យន្តហោះ​​អេ​ហ្ស៊ី​ប​​មួយ​គ្រឿង​​ត្រូវបាន​​ចោរប្លន់​​

29-03-2016 2:08 pm 1645
យន្តហោះអេហ្ស៊ីប​

​យន្តហោះ​អេ​ហ្ស៊ី​បជើង​ហោះហើរ​EgyptAir ត្រូវបាន​ចោរប្លន់ អំឡុង​ធ្វើដំណើរ​ពី​ទីក្រុង​Alexandria ទៅ​ទីក្រុង​Cairo ។ បន្ទាប់ពី​ប្លន់រួច ក្រុមចោរប្លន់​បាន​បង្វែរ​ចុះចត​នៅ​កោះ​Cyprus ស្ថិត​នៅ​ព្រលាន​យន្តហោះ​Larnaca​។ ករណីនេះ សង្ស័យ​មាន​ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​នៅ​លើ​យន្តហោះ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ហ្ស៊ី​បប​ញ្ជាក់​នៅ​ថ្ងៃទី​២៩​មីនា​។ បើ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក​បាន​រាយការណ៍​ថា មាន​បុរស​ម្នាក់​នៅលើ​យន្តហោះ​ផ្ទុក​ដោយ​ប្រដាប់អាវុធ​។ សូមបញ្ជាក់​ថា អ្នកដំណើរ​នៅ​ក្នុង​យន្តហោះ​ជាង​៨០​នាក់​៕

ព័ត៌មានផ្សេងទៀត