ក្រសួង​ធនធានទឹក​​បដិសេធ​​ព័ត៌មាន​ថា​​ទឹក​បឹង​​អូរ​តុំ​​នៅ​​ក្រុង​ដូន​កែវ​​ស្រក​​ខ្លាំង​​

28-03-2016 7:21 pm 1531

ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​សារព័ត៌មាន​ក្នុងស្រុក ដែលថា "​ទឹក​បឹង​អូរ​តុំ​នៅ​ក្រុង​ដូន​កែវ​ស្រក​ខ្លាំង ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ចុះ​ចាប់​ត្រី​" ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ជូន​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ ស្ថានភាព​ទឹក​នៅ​ក្នុង​អាងទឹក​អូរ​តុំ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង និង​សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​មាន​ទឹក​ពាក់កណ្តាល ឬ​ប្រមាណ ៧​លាន​ម៉ែត្រគូប នៅឡើយ​។​

 

ក្រសួង​ធនធានទឹក​បញ្ជាក់ថា ការលើកឡើង​នេះ អាច​ច្រឡំ​ទៅ​នឹង​អាងទឹក​ដង​ខ្ញម (​ស្ថិតនៅ​ក្បែរ​អាងទឹក​អូ​រ​តុំ​) ដែល​ត្រូវ​បាន​បង្ហូរ​យកទៅ​ស្រោចស្រព​ស្រែប្រាំង​។ ស្រូវប្រាំង​នៅ​តំបន់​នោះ ត្រូវបាន​ច្រូតកាត់​ស្ទើរ​រួចរាល់​អស់​ទៅហើយ និង​ពុំ​មាន​តម្រូវការ​ទឹក​ទៀត​ទេ​៕

ព័ត៌មានផ្សេងទៀត