បដិមាករ​​ដងខ្លួន​​ព្រះរាម​​ត្រូវបាន​​បញ្ជូន​​ត្រឡប់​​មក​​កម្ពុជា​​វិញ​​

28-03-2016 3:24 pm 1247

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ពិធី​ប្រគល់​-​ទទួល​រូប​បដិមា ដងខ្លួន​ព្រះរាម នៃ​ប្រាសាទ​កោះ​កេរ ពី​សារមន្ទីរ​សិល្បៈ​Denver Art Museum សហរដ្ឋអាមេរិក​។ បដិមាករ​នេះ​បាន​ត្រូវ​គេ​រក្សាទុក​នៅក្នុង​សារមន្ទីរ​នោះ អស់​រយៈពេល ៣០​ឆ្នាំ ហើយ​ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ បន្ទាប់​ពី​អ្នកជំនាញ​បានបញ្ជាក់​ថា បដិមាករ​នោះ​ពិតជា​ត្រូវបាន​គេ​លួច​យក​ពី​កន្លែង​ដើម​របស់​វា​មែន​។ បដិមាករ​នេះ​គឺជា​វត្ថុ​បូ​រាណទី​៧ ដែល​ត្រូវបាន​នាំ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ពី​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​៕

 

ព័ត៌មានផ្សេងទៀត