អគ្គិសនី​កម្ពុជា​ខេត្តសៀមរាប នឹង​ផ្អាក​ការ​ផ្គត់ផ្កង់​អគ្គិសនី​ទូទាំង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​

25-03-2016 9:06 am 2305

យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​ខេត្តសៀមរាប​បានឲ្យដឹងថា នៅ​ថ្ងៃ​សៅរិ៍ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ គឺ​ចាប់ពី​ម៉ោង​៨:០០​នាទី​ព្រឹក​ដល់​ម៉ោង​៤:០០​រសៀល​នឹង​មាន​ការផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី ទូទាំង​ខេត្ត​សៀមរាប​។​មូលហេតុ​ដែល​ផ្អាក​ការ​ផ្គង់​ផ្គង់​អគ្គិសនី គឺ​ដើម្បី​បន្ថែម​ត្រង់ស្វូរ​ថ្មី ៥០MVA នៅ​អនុ​ស្ថានីយ៍​(GS)​ថ្មី​ដែល​ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​សូម​បញ្ជាក់​ផង​ដែរ​ថា​តំបន់​មួយចំនួន​តូច​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ​បាន​ដោយសារ​ការផ្គត់ផ្គង់​ពី​ម៉ា​ស៊ីន១០MW៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត