សម្តេច​ហ៊ុន សែន​៖​​កិច្ចប្រជុំ​បី​ថ្ងៃ​​នៅ​ចិន​ ពិតជា​​ទទួលបាន​​លទ្ធ​ផល​​ល្អ​ប្រសើរ​​សំរាប់​​កម្ពុជា​​

24-03-2016 6:52 pm 1089

​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង នៅ​ទីក្រុង​សាន់​យ៉ា និង​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​នៃ​វេទិកា​បូ​អាវ នៅ​ទីក្រុង​បូ​អាវ នៅ​ខេត្ត​ហៃ​ណាន ប្រទេស​ចិន រយៈពេល​៣​ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី​២២ ដល់​២៤ ខែ​មីនា ហើយ​សម្តេច បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​សៀ​ល​ថ្ងៃទី​២៤ ខែ​មីនា​នេះ​។​

 

​គេហទំព័រ​ហ្វេ​សប៊ុក​សម្តេច​ហ៊ុន សែន បញ្ជាក់ថា តាមរយៈ​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃនេះ ពិតជា​ទទួលបាន​លទ្ធ​ផល​ល្អ​ប្រសើរ​សំរាប់​ប្រទេស​កម្ពុជា ដូចជា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស និង​ដើម្បី​បំរើ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​៕

ព័ត៌មានផ្សេងទៀត