ក្រុម​រីកសាយ និង​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញ​ទម្រង់​សិល្បៈ​បុរាណ​ដើម្បី​ទាញ​ចំ​ចាប់អារម្មន៍​ពី​យុវជន​

23-03-2016 12:42 pm 2860

​ចាប់ពី​ថ្ងៃ​ទី​២៥ រហូតដល់ ថ្ងៃទី​២៦ និង​២៧ ខែ​មីនា ក្រុម​រីកសាយ និង​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ​និង​មាន​ការបង្ហាញ​នូវ​ពិរ​ព័​រណ៍​ស្នាដៃ និង​អនាគត​លើក​ទី​៤ នៅ​សាល​មហោស្រព​ចតុមុខ​។​កម្មវិធី​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​គាស់កកាយ​ឡើងវិញ​នូវ​មរតក​សិល្បៈ​ខ្មែរ​ពី​ដើម​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​ថែរក្សា​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​។​ហើយ​អ្វី​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​​ដើម្បី​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ច្នៃប្រឌិត និង​អភិរក្ស​របស់​យុវជន​ជំនាន់​ក្រោយ​។​បើ​តាម​លោក ឡោ វុ​ឌ្ឍី ប្រធាន​ក្រុម​រីក​សាយ បានឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសិទ​សារព័ត៌មាន​នៅពេល​បើ​ក​​​កម្មវិធី​ថា ក្រុម​របស់​លោក បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ចូលរួម​អភិរក្ស និង​លើកទឹកចិត្ត​ដល់​យុវជន​ឲ្យ​ងាក​មក​ចាំ​អារម្មណ៍​នូវ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​...

 

​សំឡេង​លោក ឡោ វុ​ឌ្ឍី​៖

 

​ហើយ​នេះ​គឺជា​លើក​ទី​៤ ហើយ​ដែល​ក្រុម​រីកសាយ និង​ក្រុម​សិល្បៈ​ខ្មែរ​អមតៈ បាន​សហការ​គ្នា​បង្កើត​កម្មវិធី​នេះ​ឡើង ជាមួយគ្នា​នេះ​ការបង្ហាញ​មិនមែន​មាន​តែ​ល្ខោនខោល​តែមួយ​មុខ​នោះទេ តែ​ថែម​ទាំ​ង​​មាន​ល្ខោនស្បែក​ធំ និង​ការ​បង្ហាញជូន​នូវ​ល្បែង​ប្រពៃណី​ដល់​អ្នកចូលរួម​ទស្សនា​ថែមទៀត​ផង​នេះ បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​លោក​លោក ឡោ វុ​ឌ្ឍី​...

 

​សំឡេ​ង​លោក ឡោ វុ​ឌ្ឍី​៖

 

​កញ្ញា​យ៉ុន សុខ​ខន អ្នកសម្របសម្រួល​កម្ម​វិធី របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​បាន​លើកឡើង​ថា បាន​ជា​អង្គការ​ខ្មែរ​អមតៈ​ចូលរួម​សហការ​ជាមួយ​និង​ក្រុម​រីកសាយ​នៅពេលនេះ​គឺ​ដោយសារ​តែ​មើល​ឃើ​ញ​​ពី​ការចូលរួម​របស់​ក្រុមយុវជន​រីកសាយ ដែល​មាន​ទឹកចិត្ត​ក្នុង​ការអភិរក្ស​សិល្បៈ និង​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន ដែល​មាន​គំនិត​បង្កើត​កម្មវិធី​សិល្បៈ​បុរាណ​បែប​នេះ​ឡើង​...

 

​សំឡេង​កញ្ញា​យ៉ុន សុខ​ខន​៖

 

​មិន​ត្រឹមតែ​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​យុវជន​នោះ​ទេ តែ​ក៏​ដើម្បី​ផ្ដល់​ឪ​កាស​ដល់​អ្នកសិល្បៈ​ផ្សេងទៀត ឲ្យមាន​ឪ​កាសបង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​ក្នុង​ការសម្ដែង ដល់​អ្នក​ចូលរួម​ទស្សនា​ផងដែរ នេះ​បើ​​តាម​ការ​បន្ថែម​របស់​កញ្ញា​យ៉ុន សុខ​ខន​....

 

​សំឡេង​កញ្ញា​យ៉ុន សុខ​ខន​៖

 

​ដោយឡែក​លោក​ហង់ ភូមិ​រ៉ា ប្រធាន​ក្រុម​សិល្បៈ​រីកសាយ​បាន​លើកឡើង​ថា​យុវជន​នៅពេល​បុច្ចុប្បន្ន​នេះ មាន​ការចាប់អារម្មណ៍​លើ​សិល្បៈ​បុរាណ​តិចតួច មិន​ដូច​ការគាំទ្រ​សិល្បៈ​សម័យ​ឡើយ ដូ​ច្នេះ​​លោក​ក៏​បាន​ស្នើរ​ដល់​យុវជន​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​គាំទ្រ​សិល្បៈ​បុរាណ​ឲ្យបាន​ច្រើន​ផង​ដែរ ដើម្បី​ចូលរួម​ថែរក្សា​វប្បធម៌​ប្រពៃណី​ជាតិ​របស់​ខ្លួន​...

 

​សំឡេង​លោក​ហង់ ភូមិ​រ៉ា​៖

 

​ជា​ការពិត​ណាស់​កម្មវិធី​ពិរព័​រណ៍​ស្នាដៃ និង​អនាគត​លើក​ទី​៤​នេះ​ធ្វើឡើង​ក៏​ដើម្បី​បង្ហាញ​ពី​ការគោរព និង​ការដឹងគុណ​សល់​សិល្បៈករ​ពី​ជំនាន់​ដើម ហើយ​អ្វី​ដែរ​ប្លែក​គួ​ឲ្យ​ចាប់​អារម្មណ៍ទៀត​នោះ​គឺ កម្មវិធី​នេះ​ក៏​មាន​ការរៀបចំ​ពិធី​សំពះ​គ្រូ ដែល​អ្នក​រៀច​ចំ​កម្មវិធី​បាន​អះអាង​ថា​ជា​កម្មវិធី​ដែរ​កម្ររ​មាន​អ្នក​រៀបចំ​ឡើង​។​ក្រៅពី​ការសម្ដែង​កម្មវិធី​នេះ​ក៏​មាន​ការតាំង​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ដែរ​មាន​ដូចជា សំលៀក​បំពាក់​បុរាណ​ខ្មែរ និង ឧបករណ៍​តន្ត្រី​ខ្មែរ  ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ទស្សនា​ការប្រគុំ​តន្ត្រី​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ និង​មាន​ការប្រកួប្រជែង​កម្មវិធីសិល្បៈ​ផ្សេងៗ​ទៀត​នៅ​បរិវេន​សាល​មហោស្រព​ចតុមុខ ចាប់ពី​វេលា​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៨​យប់ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​ផងដែរ​៕ (​ដោយ​៖​ថា​ន រស្មី​)

ព័ត៌មានផ្សេងទៀត