កីឡាករ​ដ៏​ល្បី​Messi​ក្លាយជា​ឯកអគ្គរាជទូតHUAWEI ក្នុងតម្លៃ​​6​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​

22-03-2016 5:13 pm 817

​កាលពី​ថ្ងៃ​17​មីនា​ឆ្នាំ​M 2016 នា​ទីក្រុង​បា​សេ​ឡូ​ណា​ប្រទេស​អេស្បាញ​ថ្មីៗ​Huawei ដែល​ក្រុមហ៊ុន​ស្មា​ត​ហ្វូន៏​ធំ​លំដាប់​លេខ​3​លើ​ពិភពលោក​បាន​ប្រកាសថា​កីឡាករ​បាល់ទាត់​ដ៏​ល្បី​លាញ​លោក​លី​អូ​ណែ​លម៉ិ​សស៊ី​បាន​យល់ព្រម​និង​ចុះ​កុងត្រា​ជាមួយ​ខ្លួន​ក្នុងនាម​ជា​ឯកអគ្គរាជទូត​នៅ​ទូទាំង​ពិភពលោក​។​ការចាប់​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន​និង​កីឡាករ​ម៉ិ​សស៊ី​បាន​បង្ហាញ​នូវ​ភាពស៊ីសង្វាក់​គ្នា​រវាង​ចំនួន​អ្នកគាំទ្រ​ក្រុមហ៊ុន​និង​អ្នកគាំទ្រ​លោក​ម៉ិ​សស៊ី​ដែល​នេះ​គឺជា​ការបោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​និង​ឆ្លុះបញ្ចាំង​ពី​តម្លៃ​នៃ​ការផ្សាភ្ជាប់​ទំនាក់ទំនង​ដ៏​ទូលំទូលាយ​។​

​ដើម្បី​ទទួលបាន​នូវ​កិច្ច​សហ​ប្រត្តិការដ៏​ល្អ​យើង​ត្រូវ​ឲ្យ​តម្លៃ​ដល់​ការរីកចំរើន​ការយល់ដឹង​បទពិសោធន៍​ថ្មី​និង​ការតស៊ូ​ជំនះ​គ្រប់​ឧបសគ្គ​ដែល​ជា​ផ្នែក​ធ្វើឲ្យ​យើង​រឹងមាំ​និង​ជោគជ័យ​។​ភាព​ជោគជ័យ​នោះ​ទេ​តែ​រមែង​តែង​បន្ត​ប្រយុទ្ធ​នឹង​ឧបសគ្គ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ហើយ​នេះ​ជា​ហេតុផល​ដែល​ទំនាក់ទំនង​រវាង Huawei និង​លោក Lionel Messi គឺជា​កិច្ច​សហ​ប្រត្តិការដ៏​សក្តិស​មនិ​ង​វិសេសវិសាល​បំផុត​។​

​លោក Kevin Ho ដែលជា​អគ្គនាយក​ជាន់ខ្ពស់​ផ្នែក​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន​Huawei(Consumer Business Group)​បាន​ថ្លែងថា​“Lionel Messi​នឹង​ជួយ​ឲ្យ​ស្លាក​យីហោ​Huawei​កាន់តែ​មាន​សក្តានុពល​ភាព​ក្នុងការ​ជម្រុញ​ទឹកចិត្ត​មហាជន​កាន់តែ​ចេះ​ផ្តោត​លើ​គោលដៅ​របស់​ខ្លួន​និង​ចេះ​តស៊ូ​រហូត​ទាល់តែ​បាន​ជ័យជំនះ​ហើយ​ដើម្បី​ទទួលបាន​កិច្ច​សហ​ប្រត្តិការដ៏​ល្អប្រសើ​របាន​ពិសេស​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អ៊ឺរ៉ុប​អាស៊ី​និង​អាមេរិក​ឡាទីន​។​ទាំង​ពីរ​ភាគី​មាន​កិត្តិយស​ក្រៃ​លែង​លើ​វិថី​ដែល​យើង​បាន​ដើរ​និង​សមិទ្ធិផល​ដែល​យើង​សម្រេចបាន​យើង​តែង​មាន​ការប្តេជ្ញា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៍​ជោគជ័យ​របស់​យើង​។​” 

Huawei ជឿជាក់​ថា​កីឡា​គឺជា​វិស័យ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​នៅ​ទូទាំង​ពិភពលោក​ចូល​ចិត្ត​និង​អនុវត្ត​ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​ហើយ​នេះ​ជា​មូលហេតុ​ដែល​យើង​បាន​ដាក់​គោលដៅ​ប្តេជ្ញា​ជាសំខាន់​ទៅលើ​វិស័យ​កីឡា ពិសេស​កីឡាបាល់ទាត់​តែម្តង​។​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ​យើង​ធ្លាប់​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមបាល់ទាត់​មួយចំនួន​ដូចជា​the América, Santa Fe, Sporting Cristal, Arsenal, និង​ក្រុម​AC Milan ដែល​សុទ្ធតែ​ជា​ក្រុម​មាន​អ្នកគាំទ្រ​ជាច្រើន​លាន​នាក់​ជុំវិញ​ពិភពលោក​ដូចជា​លោក Robert Lewandowski និង​Alexis Sánchez ហើយ​ពេលនេះ​គឺ​លោក Lionel Messi​។​

​កីឡាករ Lionel Messi បាន​ថ្លែងថា​៖ “​អ្នក​ត្រូវ​ខិតខំ​តស៊ូ​ដើម្បី​ចាប់ក្តី​សុបិន​អ្នក​ឲ្យបាន​។​អ្នក​ត្រូវ​ធ្វើការ​លះបង់​ហើយ​ប្រឡូក​ចូល​ឲ្យ​ជ្រៅ​បើ​ទោះ​អ្នក​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ប៉ុណ្ណា​ក៏​ដោយ​អ្នក​ត្រូវ​តែ​សម្លឹង​ទៅមុខ​ជានិច្ច​រហូត​ទៅ​ដល់​គោលដៅ​។​ពេលណា​ដែល​អ្នក​គិត​ថា​អ្នក​មិនទាន់​ធ្វើ​បាន​ល្អ​នៅឡើយ​នោះ​អ្នក​ត្រូវ​តែ​ខិតខំ​បន្តទៀត​រហូត​ដល់​តែ​សម្រេច​គោលដៅ​បាន​។​”

Huawei បាន​ក្លាយ​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​លំដាប់​ថ្នាក់លេខ 3​លើ​ពិភពលោក​។​សមត្ថភាព​ដ៏​កំពូល​និង​ការ​រចនា​យ៉ាង​ល្អ​ប្រណីត​ដាច់​គេ​របស់​ស្មា​ត​ហ្វូន​ស៊េរី Mate, P, និង​ស៊េរី G បានក្លាយ​មកជា​ជម្រើស​ទូរស័ព្ទ​ដ៏​ល្អ​និង​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូន​ជុំវិញ​ពិភពលោក​។ Huawei Mate 8 ត្រូវបាន​រចនា​ឡើង​សម្រាប់​ម្ចាស់​មុខ​ជំនួញ​គ្រប់​ទំហំ​គ្រប់​ខ្នា​តដែល​ចង់​បាន​ទាំង​សមត្ថភាព​និង​ភាព​ល្អ​ប្រណីត​។​ចាប់តាំងពី​ថ្ងៃ​សម្ពោធ​ចេញ​លក់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​26​ខែវិច្ឆិកា​ឆ្នាំ​2015​ក្រុមហ៊ុន Huawei បាន​លក់ Mate 8 ដល់​ទៅ​ជាង​3​លាន​គ្រឿង​នៅ​ជុំវិញ​ពិភពលោក​។​

ព័ត៌មានផ្សេងទៀត