អនុ​​រដ្ឋ​មន្ត្រីក្រ​សួង​​អប់​រំ​​ចិន​ មក​​បំ​ពេញ​​ទស្ស​នៈ​កិច្ច​​ដើម្បី​​ស្វែង​យល់​​ពី​​ការ​អ​ភិ​រក្ស​​ប្រា​សាទ​​របស់​​កម្ពុជា​​

21-03-2016 5:16 pm 847

​បើ​តាម​ការបញ្ជាក់ ពី​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៦ លោក Hao Ping អនុ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ចិន និង​ជា​ប្រធាន​មហា ន្និបាត​នៃ​អង្គការ​យូណេស្កូ ហើយក៏​ជា​សហប្រធាន​គណ​:​កម្មាធិ​ការ​អន្តរជាតិ ICC ព្រះវិហារ បា​ន​​ម​ក​​បំពេញ​ទស្សនៈកិច្ច ដើម្បី​ស្វែងយល់​ពី​ការងារ​អភិរក្ស​ប្រាសាទ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​។

 

​ក្នុង​ដំណើរ​ទស្សនកិច្ច អនុ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ចិន​រូបនេះ បាន​ទស្សនា​ប្រាសាទបេង​មាលា ដែល​ជា​ប្រាសាទ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ ជាពិសេស​ជនជាតិ​ចិន​ផ្ទាល់​តែម្តង​។ បន្ទាប់​មក​គណ​:​ប្រតិភូ​ក៏​បាន​បន្ត​ទស្សនា​ប្រាសាទតាកែវ ដែល​ជា​ប្រាសាទកំពុង​អភិរក្ស និង​ជួសជុល​ស្តារ​ឡើង​វិញ​ក្រោម​ជំនួ​យរបស់​រដ្ឋាភិបាលចិន​។ បន្ទាប់ពី​បាន​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទចៅសាយទេវតា ទាំងស្រុង​រួចមក​ផងដែរ​។ មិ​ន​​ត្រឹម​តែ​​ប្រាង្គ​ប្រា​សា​ទ​​ក្នុង​​ឧទ្យាន​​អង្គរ​​ទេ​ ដែ​ល​​ទ​ទួ​ល​បា​ន​​ជំនួយ​អភិរក្ស​ពី​រដ្ឋាភិ​បាលចិន ប្រាសាទ​ព្រះវិហារ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​មួយ​ទៀត​របស់​កម្ពុជា ​ក៏​​ទ​ទួ​ល​បានជំនួយពី​រដ្ឋាភិបាល​ចិន​ដែរ​។

 

​ដោយ​ប្រទេស​ចិន​ទទួលយកភារ​:​កិច្ច ជា​សហប្រធាន​គណ​:​កម្មា​ធិ​ការ​អន្តរជាតិ ICC ព្រះវិហារ ជាមួយនិង​ប្រទេស​ឥណ្ឌា​។ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លងទៅ ក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក Li Xiaojie អនុ​រដ្ឋមន្ត្រី​ក្រសួង​វប្ប​ធម៌​ចិន លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចិន ឲ្យ​បន្ត​ការងារ​ជួយ​អភិរក្ស ជួ​សជុល​ប្រាង្គ​ប្រាសាទ​ជា​បន្ត​ទៀត​។ ក្នុងនោះ​លោក សុខ អាន ក៏​​បា​ន​​សំ​ណូ​ម​ពរ​​ឲ្យ​​រដ្ឋាភិបាល​ចិន​ជ្រើស​រើស​យក​ប្រាសាទបេង​មា​លា សម្រាប់​កិច្ចការ​ជា​បន្ត​ទៀត ក្រោយពី​បញ្ចប់​ការងារ​ជួសជុល​ប្រាសាទ​តាកែវ ៕ (​ដោយ​៖​សេង បារាំង​)

ព័ត៌មានផ្សេងទៀត