លោក​​ម៉ៅ ជី​មន​​បង្កើត​​សិប្បកម្ម​​ផលិត​​ខ្សែក្រវ៉ាត់​ឈើ​​ដើម្បី​​ផ្តល់​ការងារ​​ដល់​​ជនពិការ​​និង​​ជនក្រីក្រ​

21-03-2016 4:35 pm 2537

​លោក​ម៉ៅ ជី​មន​ជា​ម្ចាស់ “​សិប្បកម្ម​ខ្សែក្រវ៉ាត់​កូន​ខ្មែរ​”​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៣​។ “​សិប្បកម្ម​ខ្សែក្រវ៉ាត់​កូន​ខ្មែរ​”​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្តព្រៃវែង​មួយ​នេះ ត្រូវបាន​លោក​ម៉ៅ ជី​មន​បញ្ជាក់ថា បង្កើតឡើង ដើម្បី​ផ្តល់​ការងារ​ដល់​ជនពិការ ជនទីទ័លក្រ និង​កំព្រា ឲ្យមាន​ការងារ​ធ្វើ​។ សព្វថ្ងៃ​“​សិប្បកម្ម​ខ្សែក្រវ៉ាត់​កូន​ខ្មែរ​” មាន​កូនជាង​ជនពិការ​ កំព្រា និងក្រីក្រ ជាង​១០​នាក់​។ លោក​ម៉ៅ ជី​មន​ប្រាប់​​វិទ្យុ​វា​យោថា ចាប់តាំងពី​ជនពិការ​ទាំងនោះ​ចូល​ធ្វើការ​ក្នុង​“​សិប្បកម្ម​ខ្សែក្រវ៉ាត់​កូន​ខ្មែរ​” ពួកគេ​មាន​ជីវភាពកាន់តែប្រសើរ​ជាង​មុន​។ ទៅ​ថ្ងៃ​អនាគត​លោក​ម៉ៅ ជី​មន​មាន​គម្រោង​ពង្រីក​សិប្បកម្ម​ផលិត​ខ្សែ​ក្រវ៉ាត់​ធ្វើអំពើ​ឈើ បន្ថែម​ទៀត​ផង​ដែរ ដើម្បី​ផ្តល់​ការងារ​ដល់​ជនពិការ និង​ដើម្បី​បញ្ជាក់ថា ខ្មែរ​ក៏​មាន​វត្ថុធាតុដើម អាច​ផលិត​ខ្សែក្រវ៉ាត់ មិន​ចាញ់​បរទេស​ឡើយ​។

 

ដើម្បី​លំអិត​បន្ថែម សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ម៉ៅ ជី​មន​ម្ចាស់​“​សិប្បកម្ម​ខ្សែក្រវ៉ាត់​កូន​ខ្មែរ​”​នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត