ចិន​​​​បង្ហាញ​​ឆន្ទៈ​​ចង់សហការ​​ជាមួយ​​ឥណ្ឌូនេស៊ី​​ប្រឆាំង​​អំពើ​​ភេរវកម្ម​

18-03-2016 10:42 am 916
លោកLu Kangអ្នកនាំពាក្យក្រសួងការបរទេសចិនពេលចូលរួម​ក្នុងកិច្ច​ប្រជុំ

​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ទី​១៧​មីនា ចិន​មាន​បំណង​ចង់​ធ្វើការ​ជាមួយ​ឥណ្ឌូនេស៊ី ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្ដិការ ប្រឆាំង​សកម្មភាព​ភេរវកម្ម​។​ការធ្វើ​បែ​នេះ គឺ​ដើម្បី​រក្សា​ការពារ​សន្ដិសុខ​និង​ស្ថេរភាព​ក្នុង​ប្រទេស​ទាំង​ពីរ និង​សន្ដិសុខ ស្ថេរភាព​ក្នុង​តំបន់​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានកត់សម្គាល់​បែបនេះ ក្នុងពេល​ឆ្លើយទប​នឹង​របាយការណ៍​ថា​កងកម្លាំង​សន្ដិសុខ​ឥណ្ឌូនេស៊ី បានសម្លាប់​ក្រុម​ភេរវ​ករពីរ​នាក់មក​ពី​តំបន់​ស៊ីន​ជាំ​ង អ៊ុយ​ហ្គួ​រ​ក្នុងប្រទេស​ចិន​។​


​លើសពីនេះ​ទៅ​ទៀត​ចិន​ថា ចិន​និង​ឥណ្ឌូនេស៊ី​បាន​យល់ច្បាស់​ពី​ស្ថានការណ៍​បច្ចុប្បន្ន ដូច្នេះ​ប្រទេស​ទាំង​ពីរ​បាន​យល់​ពី​គ្នា​ទៅវិញទៅមក និង​គាំទ្រ​គ្នា​ដើម្បី​ប្រឆាំង​អំពើ​ភេរវកម្ម​។​ចិន​និង​ឥណ្ឌូនេស៊ី​គឺជា​ជនរងគ្រោះ​នៃ​អំពើ​ភេរវកម្ម ហើយ​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ផងដែរ​៕​
 

ព័ត៌មានផ្សេងទៀត