សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហើបថា រដ្ឋមន្ត្រីចំនួន ៨រូប នឹងត្រូវផ្លាស់ប្តូរ។ ការកែសម្រួលគណៈរដ្ឋមន្ត្រីនេះ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ខាងមុខនេះ គឺដើម្បីប្រសិទ្ធិភាពការងារ។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា ការកែសម្រួលគណៈរដ្ឋមន្ត្រី នៅពេលនេះ មិនមែនមានរដ្ឋមន្ត្រីអាក្រក់ទាំងអស់ទេ ប៉ុន្តែមានរដ្ឋមន្ត្រីស្ទក់ស្រពន់មួយចំនួន ដែលត្រូវផ្លាស់ប្តូរសម្រួល ដើម្បីឲ្យការងារប្រទេសជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់៕ ដោយៈសៅ វិសាល