សំណើរ​រុះរើ​គណៈរដ្ឋមន្ត្រី នឹងបញ្ជូន​​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភារសៀល​នេះ​

17-03-2016 10:30 am 2128

​សំណើសុំ​រុះរើ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​រដ្ឋាភិបាល បញ្ជូន​ទៅ​ដល់​រដ្ឋសភា​ហើយ កាលពី​ថ្ងៃ​ម្សិលមិញ​។ ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា​នេះ សំណើរ​នេះ នឹង​ត្រូវ​បញ្ជូលទៅ​ឱ្យ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ដើម្បីត្រួតពិនិត្យ​។ នេះ​បើ​តាម​ប្រសាសន៍​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ក្នុង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យន័​រតុន នៅ​ព្រឹក​នេះ​។​
​សូមបញ្ជាក់​ថា ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី នៅពេល​រុះរើ​គណៈរដ្ឋមន្ត្រី នឹង​ត្រូវ​ធ្វើឡើ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​ពី​ប្រមុខ​រដ្ឋាភិបាល​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត