ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យន័រតុន នាព្រឹកថ្ងៃទី១៧ មីនានេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបង្ហើបពីការផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន៨រូប។ ការផ្លាស់ប្តូរនេះ មានអ្នកប្តូរចេញ និងអ្នកប្តូរពីក្រសួងចាស់ ទៅក្រសួងថ្មី។
សូមបញ្ជាក់នេះគឺជាការបញ្ជាក់លើកទី២ហើយ ពីប្រមុខរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូររដ្ឋមន្ត្រី។ ហើយការផ្លាស់ប្តូរនេះ បន្ទាប់ពីសម្តេចបានពិនិត្យឃើញថា មានរដ្ឋមន្ត្រីមួយចំនួន អសកម្ម ស្ពឹកស្រពន់នឹងការងារ៕ ដោយៈសៅ វិសាល