ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ចិន អាស៊ី​ខាងត្បូង​លើក​ទី​៤​នៅ​ប្រទេស​ចិន​

15-03-2016 3:21 pm 1502

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ចុះ​ថ្ងៃទី ១៤ ខែ​មីនា ឆ្នាំ​២០១៦​បានឲ្យដឹងថា ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន សហការ​ជាមួយ​រដ្ឋបាល​ខេត្ត យូ​ណាន់ នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន អាស៊ី​ខាងត្បូង​លើក​ទី​៤ និង​ពិព័រណ៍ ពាណិជ្ជកម្ម ផលិតផល​នាំចេញ នាំចូល​គុន​មី​ញ​លើក​ទី​២៤​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីក្រុង គុន​មី​ញ ខេត្ត​យូ​ណាន់ ប្រទេស​ចិន​។​

 

​សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​រៀបចំ​ដោយ​មាន​ការចូលរួម​ពី​បណ្តាល​ក្រុមហ៊ុន និង​សហគ្រាស​នានា ដែល​មកពី​បណ្តា​ប្រទេស​ភូមិភាគ​អាស៊ីអាគ្នេយ៍ និង​ភូមិភាគ​អាស៊ី​ខាងត្បូង និង​បណ្តាល​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក ព្រមទាំង​បង្ហាញ​នូវ​ផលិតផល​ចម្រុះ សេវាកម្ម និង​គម្រោង​វិនិយោគ​នានា​ជាច្រើន​ទៀត​៕(​ដោយ​:​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត