លោកពូ​ទីន​​​បញ្ជា​ឲ្យ​​​ដកទ័ព​​ជើង​​អាកាស​​​រុស្ស៊ី​​ចេញពី​​ស៊ី​រី​

15-03-2016 10:49 am 2126
រូបខាងឆ្វេងជាយន្ដហោះដែលរុស្ស៊ី​ប្រើធ្វើយុទ្ធនាការនៅស៊ីរីហើយខាងស្ដាំ​ជារូប​លោកពូទីន

​កងកម្លាំង​ជើង​អាកាស​រុស្ស៊ី ដែល​ដាក់ពង្រាយ​ក្នុង​ប្រទេស​ស៊ី​រីនឹង​ចាប់ផ្ដើម​ដកចេញ​វិញ ពី​ថ្ងៃ​ទី​១៥​មីនា​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin​នៅ​ថ្ងៃ​ទី​១៤​មីនា​។​លោក​Putin​បាន​និយាយថា ការសម្រេចចិត្ដ​នេះ ធ្វើឡើង​បន្ទាប់​ពី​បាន​ពិភាក្សា​និង​ស្រុះស្រួល​ជាមួយ​លោក​ប្រធានាធិបតី​ស៊ី​រី​Bashar al-Assad ក្នុងពេល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ជជែក​គ្នា​តាម​ទូរស័ព្ទ​។​នៅ​ក្នុង​កិច្ចពិភាក្សា លោក​Putin​បាន​និយាយ​ផងដែរ​ថា កាតព្វកិច្ច​នៃ​កងកម្លាំង​រុស្ស៊ី​ដែល​ដាក់​ប្រចាំ​នៅ​ស៊ី​រី ត្រូវបាន​ដោះស្រាយ​ហើយ​។​


​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​វិមាន​ក្រឹម​ឡាំង រុស្ស៊ី​បានឲ្យដឹង​ថា​ខ្លួន​បានយ​ល់​ព្រមដក​ទ័ព​ជើង​អាកាស​ចេញពី​ស៊ី​រី​មែន ប៉ុន្ដែ​រុស្ស៊ី​ក៏​នៅ​បន្ដ​ហោះហើរ​ត្រួតពិនិត្យ​ដែន​អធិបតេយ្យ​ស៊ី​រី ដើម្បី​តាមដាន​ស្ថានភាព​បទ​ឈប់​បាញ់​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក​។​ក្រៅ​ពី​ការបន្ដ​តាមដាន​បទ​ឈប់​បាញ់ មូលដ្ឋាន​ទ័ពជើងទឹក​រុស្ស៊ី​ក្នុង​ក្រុង​Tartus និង​មូលដ្ឋាន​ទ័ពអាកាស​នៅ​ក្រុង Latakia ក្នុង​ប្រទេស​ស៊ី​រីនឹង​ត្រូវ​បន្ដ​តួនាទី​ជា​ធម្មតា​។​


​ក្នុង​ពេល​ជួប​ជាមួយ​រដ្ឋមន្ដ្រី​ការបរទេស​និង​រដ្ឋមន្ដ្រី​ការពារ​ជាតិ​រុស្ស៊ី លោក​Putin​បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថា ការសម្រេចចិត្ដដ​កទ័ព​នៅថ្ងៃនេះ នឹង​អាច​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​គ្រប់​ភាគី​ជម្លោះ​ទាំងអស់​។​ខ្ញុំ​គិតថា​វា​នឹង​អាច​បង្កើន​ទំនុកចិត្ដ​ដល់​អ្នកដែ​ល​បាន​យល់ព្រម​លើ​កិច្ច​ព្រម​ព្រៀម​ឈប់​បាញ់​។​ក្រៅពីនេះ លោក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ដ្រីការបរទេសរ​បស់​លោក ត្រូវ​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឲ្យ​ដំណើរកា​រសន្ដិភាព​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​លោក​បាន​សរសើរ​ដល់​ក​ង​ទ័ព​ជើង​អាកាស​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី សម្រាប់​ការបំពេញ​កិច្ចការ​យ៉ាង​មាន​ប្រសិទ្ធភាព បង្កើតឲ្យមាន​លក្ខខណ្ឌ ជា​ចំណុច​ចាប់ផ្ដើម​នៃ​ដំណើរការ​សន្ដិភាព​នេះ​។​


​គួររម្លឹកថា រុស្ស៊ី​បានចាប់ផ្ដើម​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ជើង​អាកាស ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥​។​ការវាយប្រហារ​នេះ ជា​យុទ្ធនាការ​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី ធ្វើឡើង​ក្រោយ​មាន​ការស្នើសុំ​ពី​ប្រធានាធិបតី​ស៊ី​រី សុំ​ឲ្យ​រុស្ស៊ី​ជួយ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត