ផ្លែឈើមានច្រើនណាស់ ដែលទទួលទានទៅ ល្អចំពោះសុខភាពនិងសម្រស់។ពិសេស ចេក ម្នាស់ និងពុទ្រាវាល្អខ្លាំងណាស់ សម្រាប់អ្នកចូលចិត្ដញុាំ។
ផ្លែពុទ្រា៖
ការទទួលទានផ្លែពុទ្រា ជួយកាត់បន្ថយជម្ងឺមហារីកដោះ និងសួត។ក្រៅពីនេះពុទ្រាជួយ សម្រួលខួរក្បាល សម្រួលដល់ពោះវៀនតូច និងពោះវៀនធំ។ជាប្រភេទផ្លែឈើកាកសរសៃ មានមុខងារការពាររាងកាយដល់អ្នក យ៉ាងល្អបំផុត ពិសេសអ្នកមានរាងធាត់។
ផ្លែម្នាស់៖
វាជាសារធាតុថ្នាំម្យ៉ាង ដែលជួយព្យាបាលជម្ងឺល្អបំផុត ជាពិសេសលាមកកកដុំ បណ្តាលឱ្យខូចកោសិកា ព្យាបាលជម្ងឺរបួស និងខ្សោយបេះដូង។ទឹកម្នាស់ជួយសម្រួលក្រពះ ក្នុងតួនាទីរំលាយអាហារជួយឱ្យឆ្អឹង រឹងមាំព្យាបាលរោគរលាកបំពង់ក និងបញ្ហាផ្សេងៗដែលរលាកតាមប្រអប់មាត់។
ផ្លែចេក៖
ជាប្រភពផ្គត់ផ្គង់នូវជាតិម្សៅ និងជាតិស្ករផ្តល់ដល់រាងកាយ។ជាពិសេសជាងនេះ ចេកជួយរំលាយអាហារ និងបំប៉នកោសិកាឱ្យរឹងមាំ ដូច្នេះក្នុងមួយថ្ងៃគួរទទួលទានចេក មួយផ្លែយ៉ាងតិចបំផុត៕ដោយ៖ ជួប វត្ដី