ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតអំពាវនាវមួយស្តីពីការអបអរខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា និងដើម្បីបង្កើតបរិយាកាស សប្បាយរីករាយជូនដល់បងប្អូនកម្មករ កម្មការិនិ ដែលកំពុង បម្រើការងារក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ឲ្យបានដឹងថាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួមជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្ថានីយ៍ទូរទស្សន៍PNN អង្គការវិជ្ជាជីវៈ និងដៃគូរពាក់ព័ន្ធនានានឹងរៀបចំកម្មវិធី សម្រស់វាយនភណ្ឌ ឆ្នាំ២០១៦ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុងលិខិតក៏បានឲ្យដឹងទៀតថា កម្មវិធីនេះប្រព្រឹត្តទៅដូចខាងក្រោម៖
១.វគ្គជម្រុះលើកទី១ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ នៅ៖
-មណ្ឌលភ្នំពេញ ៖បេក្ខជន១០រូប បេក្ខនារី១០រូប លើបេក្ខជនសរុប ដែលបានដាក់ពាក្យនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
-មណ្ឌលខេត្តព្រះសីហនុ៖ បេក្ខជន០៥រូប បេក្ខនារី០៥រូប លើបេក្ខជនសរុបដែលបានដាក់ពាក្យនៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ
-មណ្ឌលខេត្តស្វាយរៀង៖បេក្ខជន០៥រូប បេក្ខនារី០៥រូប លើបេក្ខជនសរុបដែលបានដាក់ពាក្យនៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង
២.កម្មវិធីប្រឡងផ្តាច់ព្រ័ត្រ ៖ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៧:00នាទី នៅស្ថានីយ៍ទូរទស្សន៍PNN(ផ្សាយផ្ទាល់)។
នៅក្នុងលិខិតក៏បានអំពាវនាវដល់កម្មករ កម្មការិនី ម្ចាស់សហគ្រាស ចូលរួមទស្សនា និងគាំទ្រជា វិភាគទានឬសម្ភារៈដល់បេក្ខជន បេក្ខនារី ព្រមទាំងកម្មវិធីទាំងមូលផងដែរ៕(ដោយ៖ថា ចាន់ធី)