ឯកឧត្តម សម រង្ស៊ី​និង​លោក កឹម សុខា​​បើ​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​​របស់​​គណបក្ស​​នៅ​​ប្រទេស​​ហ្វីលីពីន​​

13-03-2016 11:27 am 6248

​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បើ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​របស់​គណបក្ស​ខ្លួន ដែល​ធ្វើឡើង​នៅ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ក្នុង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​របស់​គណ​បក្ស​ប្រឆាំ ង​នេះ ដោយ​មាន​ការចូលរួម​ដោយ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក កឹម សុខា អនុប្រធាន ព្រមទាំង​មាន តំណាង​ជា​ច្រើន​រូប​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក អ៊ូ ច័ន្ទ​ឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​នេះ​។​

 

​សូមជម្រាបថា ការ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​មុន​និង​សន្និបាត​ក្រុមប្រឹក្សា​គណបក្ស​នឹង​ឈាន​មកដល់ នៅ​ថ្ងៃ​ទី​២៦ មីនា ខាង​មុននេះ​។ ហើយ​ស្រប​ពេល ដែល​ស្ថាន​ការ​នយោបាយ​កម្ពុជា មាន​ភាព​អាប់អួរ​ដែល​មិន​អំណោយផល​ល្អ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត