ចិន​បដិសេធ​ជាថ្មី​​នូវ​ផែន​ការ​ដាក់​ពង្រាយ​​ប្រព័ន្ធ​​ការពារ​មី​ស៊ី​ល​​នៅ​​កូរ៉េ​ខាងត្បូង​

12-03-2016 2:35 pm 2134
រដ្ឋ​មន្ដ្រីការបរទេស​​ចិន​លោកវ៉ាង យី

​រដ្ឋមន្ដ្រីការបរទេស​ចិន​លោក Wang Yi បាន​និយាយ​កាលពី​ថ្ងៃ​ទី​១១​មីនា ដោយ​បញ្ជាក់​ពី​ការប្រឆាំង​ជា​ថ្មី​របស់​ប្រទេស​ចិន ទៅនឹង​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​។​និយាយ​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​ក្នុង​ក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី លោក Wang Yi​បានឲ្យដឹងថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េ​ខាងត្បូង អាច​ប៉ះពាល់​ដល់​ស្ថានភាព​សន្ដិសុខ​ក្នុង​ប្រទេស​ចិន​។


​ក្រៅ​ពី​មិន​ពេញចិត្ដ​នឹង​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​លើ​ទឹកដី​កូរ៉េខាងត្បូង លោក​រដ្ឋមន្ដ្រី​ការបរទេស​ចិន​ក៏​មិន​ពេញចិត្ដ​នឹង​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែរ​។​ការប្រកាស​របស់​ចិន​បែបនេះ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ព្រោះ​ចិន​និង​កូរ៉េ​ខាងជើង​គឺ​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​នឹង​គ្នា ជា​ហេតុ​ធ្វើឲ្យ​មាន​សំណួរ​សួរថា តើ​ចិន​ប្រឆាំង​កូរ៉េខាងជើង​បែបនេះ គ្រាន់​ជា​ការសម្ដែង​ឬ​យ៉ាងណា​។​


​សូម​បញ្ជាក់​ផង​ដែរ​ថា កូរ៉េខាងត្បូង​ចង់​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដោយសារ​ចង់​ការពារ​ប្រទេស ពី​ការវាយប្រហារ​ណាមួយ​ដែល​អាច​កើតឡើង ជាពិសេស​គឺ​ការពារ​នឹង​សកម្មភាព​កូរ៉េខាងជើង​ថ្មីៗ​នេះ ដែល​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ជា​បន្ដបន្ទាប់​។​ចំពោះ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក  អាច​បាញ់​មី​ស៊ី​ល​ទៅលើ​អាកាស​ដើម្បី​កម្ទេច​មី​ស៊ី​ល​គូសត្រូវ ទាំង​នៅក្នុង​និង​ខាងក្រៅ​បរិយាកាស​ផែនដី នៅពេល​ដែល​ប្រព័ន្ធ​នេះ​ចាប់​បាន​ទិសដៅ​មី​ស៊ី​ល​ហោះ​ឆ្លងកាត់ ចុងក្រោយបង្អស់​។​មី​ស៊ី​ល​ដែល​ប្រើ​ដើម្បី​ស្ទាក់​កម្ទេច​នោះ មិន​ប្រើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទេ គឺ​ពឹង​ទៅលើ​អានុភាព​ថាមពល ដើម្បី​បំផ្លាញ​នៅ​តាម​គោលដៅ​៕​

ព័ត៌មានផ្សេងទៀត