អ្នកវិភាគ​៖​​ការ​យក​រឿង​​បុគ្គល​​មក​វាយ​ប្រហារ​​គូរ​ប្រកួត​ ជា​ល្បែង​​នយោបាយ​​ខ្មៅ​​កខ្វក់​​

11-03-2016 7:05 pm 3728

​វា​ស្ទើរតែ​ជា​វប្បធម៌​នយោបាយ​នៅ​កម្ពុជា​ទៅហើយ ដែល​បញ្ហា​នានា​ជាច្រើន​តែងតែ​ផ្ទុះឡើង​នៅ​មុន​ពេល​​បោះ​ឆ្នោត​។ ជាពិសេស គឺ​ការលេចលឺ​នូវ​រឿងអាស្រូវ របស់​អ្នកនយោបាយ​តែម្តង​។ គេ​នៅ​ចាំ​បាន​​ថា កាលពី​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៣ រឿងអាស្រូវ​ស្នេហា​មួយ បាន​ធ្លាក់​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​មួយរូប គឺ​លោក​កឹម សុខា​។ ហើយ​នៅពេលនេះ​ផងដែរ លោក​កឹម សុខា កំពុង​ជួបប្រទះ​រឿង​អាស្រូវ​ស្នេហា​ជាថ្មី​ម្ដងទៀត នៅ​ដើមឆ្នាំ​២០១៦​នេះ​។ ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​មួយចំនួន បានលើកឡើង​ស្រដៀង​គ្នា​ថា វា​ជា​ស្ទីល​នយោបាយ​ចាស់គំរិល ដែល​អ្នក​នយោបាយ​​តែងតែ​យក​បញ្ហា​បុគ្គល​មក​លាយឡំ​គ្នា ក្នុង​ការប្រកួតប្រជែង​នយោបាយ​។ ហើយ​ការ​យក​រឿង​បុគ្គល​មក​វាយប្រហារ​គូរ​ប្រកួត​នេះ គឺ​គ្មាន​ផលប្រយោជន៍​សម្រាប់​ជាតិ​សោះ​តែ​ម្តង​។ ជា​បន្ត​សូម​​ស្តាប់​​នាទី​បច្ចុប្បន្នភាព​សង្គម ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា​៖

សំឡេង៖

(ដោយ៖ អឿន ភារ៉ា)​

ព័ត៌មានផ្សេងទៀត