គណបក្ស​ថ្មី​មួយ​​ស្នើសុំ​​ប្រកាស​​ទ្រព្យសម្បត្តិ​​នៅ​​ACU​​ដើម្បី​​បង្ហាញ​​ពី​​ភាព​​ស្អាត​ស្អំ​​

09-03-2016 7:17 pm 1515

គណបក្សនយោបាយ​ដែល​ទើប​បង្កើត​ថ្មី​មួយ នោះ​គឺ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បាន​ដាក់​លិខិត​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ស្នើសុំ​បញ្ជូន​សមាសភាព​មេដឹកនាំ​សំខាន់ៗ​ក្នុង​បក្ស ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​។​

 

​លិខិត​របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ចុះ​ថ្ងៃ​ទី​៩ ខែ​មីនា បញ្ជាក់ថា ការសុំ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ ដើម្បី​ចូលរួម​បញ្ជាក់​ភាព​ស្អាតស្អំ តម្លាភាព សុច្ចរិត​ភាព និង​ធ្វើ​ជា​គំរូ​ល្អ​របស់​ថ្នាក់ដឹកនាំ ព្រមទាំង​ជា​ការផ្តល់​នូវ​សេចក្តីទុកចិត្ត និង​ជំនឿ ទៅដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត