លោក​យឹម សុវណ្ណ​៖​ស្ថានភាព​​នយោបាយ​​កម្ពុ​ជា​​បច្ចុប្បន្ន​បាន​បង្កការ​លំបាក​​ដល់​​គណបក្ស​​សង្គ្រោះ​ជាតិ​​

09-03-2016 8:54 am 3959

​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ៍ ទី​០៨ ខែ​មីនា ឆ្នាំ​២០១៦ ឯកឧត្តម កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​“​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​យុវជន​ថ្នាក់​​ជាតិ និង​ចលនា​យុវជន​រាជធានី​ភ្នំពេញ​”​។ នៅក្នុង​ពិធី​សំណេះសំណាល​នោះ មាន​គោលបំណង​ចង់​ពិភាក្សាគ្នា​ដោយផ្ទាល់ អំពី “​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្ប​ន្ន​នេះ​​”​។​

 

ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​យុវជន​ថ្នាក់ជាតិ​ពេលនេះ គឺ​ដើម្បី​ឲ្យ​យុវជន​សង្គ្រោះ​ជាតិ​ទាំងអស់ បន្ដ​ការតស៊ូ ដោយ​អត់ធ្មត់ ព្យាយាម ដោយ​អហិង្សា តទៅទៀត ដើម្បី​សម្រេចបាន​គោលដៅ​គណបក្ស​។ ហើយ​លោក​បាន​ចាត់ទុក ការចេញ​ខ្សែអាត់​សំឡេង​ជាច្រើន​ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដោយ​បាន​ចោទប្រកាន់​ថា ជា​រឿងអាស្រូវ​ស្នេហា ឯកឧត្តម កឹម សុខា គឺជា​ការរៀបចំ ដោយ​មនុស្ស​មួយ​ក្រុម​ផងដែរ​។ សួ​ម​ស្តាប់​កិច្ច​សម្ភាស​រវាង​គួន សំបូរ ជាមួយ នេះ លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្ស​គណបក្ស​សង្គ្រោះ​ជាតិ​!

​សំឡេង​៖

ព័ត៌មានផ្សេងទៀត