ចិន​មាន​គម្រោង​​រៀប​ចំ​ដំណើរ​ទេសចរណ៍​ពី​ក្រុង​ណានធាង​មក​សៀមរាប​

08-03-2016 4:24 pm 1656

នៅក្នុង​ជំនួបពិភាក្សាការងាររវាងលោក ប៊ុន ថារិទ្ធ អភិបាល​រង​ខេត្តសៀមរាបកាលពី​ព្រឹក​ថ្ងៃទី០​៧ មីនា​ លោកស្រី HUANG XIAOYAN ទទួល​បន្ទុកកិច្ចការទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ នៃ​ខេត្ត​ជំាងស៊ីរបស់ចិន​បានឲ្យដឹងថា ចិនមានគម្រោង​រៀបចំកញ្ចប់សេវាទេសចរណ៍ ភ្ជាប់ពី​ក្រុង​ណា​ន​ធាង​ ខេត្ត​ជំាងស៊ី មកកាន់ខេត្តសៀមរាបនៃប្រទេសកម្ពុជា។​នេះបើយោងតាមAKP​បានផ្សាយ​ឲ្យដឹង​នៅ​​ថ្ងៃ​ទី៨មីនានេះ។

 

លោកស្រី HUANG XIAOYAN មានប្រសាសន៍ ថាដោយខេត្ត សៀមរាប​និង​ខេត្តជំាងស៊ី បាន​ចង​សម្ព័​ន្ធ​មេត្រីភាពនឹងគ្នា ហើយដើម្បីឱ្យ ចំណងមិត្តភាពនេះកាន់តែមានភាពល្អ ប្រសើរ អាជ្ញាធរ​ខេត្តជំាងស៊ី​មាន​គម្រោងរៀបចំកញ្ចប់ដំណើរសេវាទេសចរណ៍​ភ្ជាប់ពីក្រុងណានធាងខេត្តជំាងស៊ី មកកាន់ខេត្ត​សៀម​រាប​ ពោលគឺគ្រប់ភ្ញៀវទេសចរទំាងអស់ដែលបានទៅកម្សាន្តនៅខេត្តជំាងស៊ី នឹងត្រូវបានភ្ជាប់​មក​កម្សា​ន្ត​នៅខេត្តសៀមរាបផងដែរ។ជាងនេះទៀតលោកស្រី បញ្ជាក់ថា ក្រៅពី​វិស័យទេសចរណ៍ អាជ្ញាធរ​ខេត្ត​ជំាង​ស៊ីនឹង​ជំរុញ​ឱ្យអ្នកវិនិ​យោគ​ចិន មកធ្វើការ​បណ្តាក់ទុនវិនិយោគនៅខេត្តសៀមរាបនេះជា ពិសេស​ទៅលើវិស័យកសិកម្ម។
 

ជាការឆ្លើយតបលោក ប៊ុន ថារិទ្ធ បាន​គំាទ្រ​ទំាង​ស្រុង​ចំពោះ​គម្រោងរបស់​ ភាគីចិននៅពេលនេះ​។ លោ​ក​​ថ្លែងថា ខេត្តសៀមរាប​ជាខេត្តទេសចរណ៍និង​កសិកម្មដ៏សំខាន់ ដូច្នេះគម្រោងរបស់ភាគីចិនគឺ ជា​រឿង​ល្អសម្រាប់ខេត្តសៀមរាប។លោកបញ្ជាក់ថា ខេត្តសៀមរាបមានផ្ទៃដីកសិកម្មច្រើន ​ប៉ុន្តែ ប្រ​ជា​​ពលរដ្ឋ នៅ​ខ្វះធនធាន និងបច្ចេកទេស។ ដូច្នេះបើភាគីចិន បានជួយទៅលើផ្នែកនេះនឹង អាចធ្វើ​ឱ្យ​ជីវ​ភាពប្រជា​កសិករ នៅក្នុងខេត្តសៀមរាបកាន់តែមានភាព ល្អប្រសើរ ឡើង៕(ដោយ៖ខាត់ សុធី)

 

ព័ត៌មានផ្សេងទៀត