សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមីនា បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងឱកាសខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦។
សូមជម្រាបដែរថា នៅព្រឹកថ្ងៃទី០៨ ខែមីនាស្អែកនេះ សម្តេចហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា នៅវិមានសន្តិភាព ក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព»៕
(ដោយ៖ អឿន ភារ៉ា)