ក្រសួង​ធនធានទឹក​​ព្យាយាម​​រំដោះ​ខេត្ត​​បន្ទាយមានជ័យ​​ឲ្យ​ផុត​​ពី​​គ្រោះ​ទឹក​ជំនន់​​

03-03-2016 6:21 pm 7309
រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ធនធានទឹក និង​ឧតុនិយម

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ​ថា ខេត្ត​បន្ទាយមានជ័យ​បាន​ក្លាយ​ជា​ខេត្ត​មួយ​ដែល​ទទួលរង​នូវ​គ្រោះ​ទឹកជំនន់​ស្ទើរ​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១១​មក​។ ជំនន់​​ក្នុង​រដូវវស្សា និង​​ការ​ខ្វះខាត​​ទឹក​​ប្រើប្រាស់​ក្នុង​រដូវប្រាំង គឺជា​បញ្ហា​ដែល​ចោទ​ឡើង​យ៉ាង​ធ្ងន់ធ្ងរ​របស់​ខេត្ត​បន្ទាយមានជ័យ ក្នុង​កំឡុង​ពេល​​៤ ​ទៅ​៥​ឆ្នាំ កន្លងមកនេះ​។

 

​ក្រសួង​ធនធានទឹក​បន្តថា ក្រុម​ការងារ​បច្ចេកទេស​ក្រសួង សហការ​ជាមួយ​អ្នកបច្ចេកទេស​មក​ពីសា​ធា​រណ​រដ្ឋ​កូរ៉េ បាន​ធ្វើ​ការសិក្សា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ហើយ​បាន​រកឃើញ​នូវ​ដំណោះ​ស្រាយ​​ដ៏​ល្អ​ប្រសើរ​មួយ សម្រាប់​ជួយ​ដល់​ខេត្ត​បន្ទាយមានជ័យ ទាំង​រដូវប្រាំង និង​រដូវវស្សា នោះ​គឺ​គម្រោង​កាត់បន្ថយ​គ្រោះទឹកជំនន់ និង​​អភិវឌ្ឍន៍​​ប្រព័ន្ធ​ធារា​សាស្ត្រ​។ ហើយ​តាម​ការគ្រោងទុក គម្រោង​​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ចុងឆ្នាំ​២០១៦ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២០៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត