នៅថ្ងៃទី០១ខែមិនាឆ្នាំ២០១៦ ការដ្ឋានស្ថាបនាពង្រីកផ្លូវណាណូយ បាននិងកំពុងតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវព្រែក គឺប្រភេទ LED គម្លាតពីបង្គោល១ទៅបង្គោល១ចម្ងាយ ៣០ម ចាប់ពីផ្លូវលេខ១៩៨៦ដល់ផ្លូវកប់ស្រូវ។នេះបើយោងតាមគេហទំព័រហ្វេស ប៊ុក របស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ដោយឡែក នៅការដ្ឋានកែលំអសួនច្បារមុខសណ្ឋាគារសាន់វេ ក៏បាននិងកំពុងតម្លើងបង្គោលភ្លើងបំភ្លឺសួនច្បារជា២ជួរ សរុបចំនួន ៣២បង្គោលផងដែរ។
សូមបញ្ជាក់ផងដែរថា ការដាក់បង្គោលភ្លើងបំភ្លឺគឺដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់និងដើម្បីលើកសម្រស់រាជធានីភ្នំពេញឲ្យកាន់តែមានភាពទាក់ទាញថែមទៀត៕
(ដោយ៖ថា ចាន់ធី)