ចិន​​បណ្ដេញ​​មន្ត្រី​ជាន់ខ្ពស់​​ពី​តំណែង​​ធ្វើ​ឱ្យ​ផ្ទុះ​​អំពើ​ហិង្សា​​នៅ​តំបន់​​ស៊ី​ង​ជាំ​ង​

29-02-2016 3:58 pm 2353

អង្គការ​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ថា បក្ស​កុម្មុយនីស្ដ​ចិន​បាន​បណ្ដេញ​មន្ដ្រីជាន់ខ្ពស់​២​នាក់​ចេញពី​តំណែង នៅ​ភាគ​ខាងលិច​តំបន់​ស៊ី​ង​ជាំ​ង​។ ការបណ្ដេញ​មន្ត្រី​ចេញ​នេះ ធ្វើឱ្យ​មាន​ហេតុការណ៍​ផ្ទុះ​អំពើហិង្សា​ផងដែរ​។ យ៉ាងណាក៏ដោយ ករណី​នេះ​នៅ​មិន​ទាន់​បញ្ជាក់​លម្អិត​នៅឡើយ​។ អង្គការ​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រទេស​ចិន​បាន​ដាក់​ពន្ធនាគារ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់ ចាប់​តាំង​លោក​ប្រធានាធិបតី​Xi Jinping ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​។​


​សូមបញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មនុស្ស​ជាច្រើន​រយ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​ភាពចលាចល​នៅ​តំបន់​ស៊ី​ង​ជាំ​ង​។ បើតាម​ក្រុម​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា បញ្ហា​ទាំងនេះ ដោយសារ​រដ្ឋាភិបាល​ចិន​មិន​ពេញចិត្ត​នឹង​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ កាន់​សាសនា​អ៊ីស្លាម​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត