ល្មមដល់ពេល​ដែលមន្ត្រីខ្មែរ​ដែល​ស្ពឹកស្រពន់​ ត្រចៀកថ្លង់​ មិនបើក​ភ្នែក​​គួរ​កែ​ប្រែ​ឥរិយាបទ​

26-02-2016 7:11 pm 3799

ករណី​យានយន្ត​ទំងន់​យក្ស​ធ្វើឲ្យ​ខូចខាត​ស្ពាន​អ្នក​លឿង​​(​ស្ពាន​ត្សឹ​បា​សា​) ជា​ប្រធានបទ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​មហាជន​ទូទៅ​នៅក្នុង​សប្តាហ៍​ទី​បួន នា​ខែ​កុម្ភៈ​នេះ​។

 

​កាល​វេលា​ម៉ោង​១២​យប់ ចូល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ មាន​រថយន្ត​ទម្ងន់​ជាង​៧០​តោន​មួយគ្រឿង ដឹក​អង្ករ​ចេញ​ពី​ព្រំដែន​ប្រទេស​វៀតណាម ឆ្លងកាត់​កម្ពុជា ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ឡើង​ស្ពាន​អ្នក​លឿង ដោយ​ឡើង​មិន​រួច​ក៏​រអិល​ថយ​ក្រោយ​វិញ ហើយ​វា​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​។ ភ្លាមៗ​ករណីនេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​ចាត់វិធានការ​។ ហើយ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងា​ឆ្នាំ​២០១៦ របស់​ក្រសួង​មហាផ្ទៃ​នា​ថ្ងៃ​ទី​២៥ កុម្ភៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជា​ផង​ដែរ​ឲ្យ​ចាត់វិធានការ​លើ​រថយន្ត​នោះ និង​ថា​អាចឈាន​ទៅ​ដល់​បិទ​ក្រុមហ៊ុន​នោះ​តែម្តង​។ សម្តេច​ក៏​បាន​ស្តីបន្ទោស​ធ្ងន់ៗ ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​មាន​ភាពស្ពឹក​ស្រពន់​យឺតយ៉ាវ​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​របស់​ក្រសួង​ខ្លួន​អោយបាន​ល្អ ។​

 

​ហេតុការណ៍​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​រិះគន់ និង​ឆ្ងល់​ចំពោះ​ការងារ​របស់​មន្ដ្រី ក្រសួង​សាធារណៈកា​រថា ហេតុ​អ្វី​រថយន្ត​ធំៗ ផ្ទុក​ធ្ងន់ៗ​បែបនេះ បើកបរ​លើ​ស្ពាន​បាន​? បើ​នៅ​ដង​ផ្លូវជាតិ​លេខ​១ មាន​ជញ្ជីង​ថ្លឹង រថយន្ត​ដឹកទំនិញ ៣​កន្លែង ចាប់​ពី​ខេត្ត​ស្វាយរៀង មក​ដល់​រាជធានី​ភ្នំពេញ​។ បើ​មិន​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ ស្ពាន​អ្នក​លឿង​(​ស្ពាន​ត្សឹ​បា​សា​) និង​ខូច​ខ្ទេចខ្ទី​ជាមិនខាន​។ ដូច្នេះ តើ​មន្ត្រី​ពាក់ព័ន្ធ​គួរ​កែប្រែ​ឥរិយាបទ​បែបណា ដើម្បី​ពង្រឹង​ការងារ​របស់​ខ្លួន​ឡើងវិញ​? ជា​បន្ត​សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម ដែល​អឿន ភា​រ៉ា នឹង​ធ្វើ​ការសម្ភាសន៍​តា​ម​ទូរស័ព្ទ​ជាមួយ​​អ្នក​វិភាគ​​បញ្ហា​សង្គម គឺ​លោក​កែម ឡី និង​លោក​អ៊ូ វីរៈ ហើយ​និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

សំឡេង៖

(ដោយ៖ អឿន ភារ៉ា)​

ព័ត៌មានផ្សេងទៀត