គណៈ​កម្មការ​​ទី​៨​នៃ​​រដ្ឋសភា ​ស្នើរ​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពិនិត្យ​​ប្រព័ន្ធ​សុខា​ភិបាល​​ឡើងវិញ​​

22-02-2016 4:32 pm 1386

​ជំងឺអេដស៍​បាន​ផ្ទុះឡើង​មួយ​ករណី​ទៀត​ហើយ ទៅ​លើ​ក​អ្នកភូមិ​ពាម ឃុំ​សំបូ​រមាស ស្រុក​មុខកំពូល នៅ​ខេត្ត​កណ្ដាល ដែល​បាន​កើត​លើ​ពលរដ្ឋ​ចំនួន​១៤​នាក់​។ នេះ​ជា​ករណី​ទី​២ ហើយ​បន្ទាប់​ពី​ករណី​ដូច​គ្នា​ករណី​ដូច​គ្នា​នេះ​បាន​កើតឡើង​ម្ដង​រួច​ទៅ​លើ​អ្នកភូមិរ​កា​ជាង​១០០​នាក់ កាលពី​ចុងឆ្នាំ​២០១៤ ដោយសារ​តែ​ការប្រើប្រាស់​ម្ជុល​រួម​គ្នា​ពី​សំណាក់​ពេទ្យ​ភូមិ​។ ដោយឡែក​ចំពោះ​ជំងឺអេដស៍ ដែល​បាន​​ផ្ទុះ​ឡើង​មួយ​ករណី​ទៀត​លើ​ពលរដ្ឋ​ចំនួន​១៤​នាក់ នៅ​ខេត្ត​កណ្ដាល ក្រសួង​សុខាភិបាល​កម្ពុ​ជា នៅ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ករណី​ផ្ទុះ​ជំងឺអេដស៍​កើតឡើង​ដោយ​របៀប​ណា​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា  កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​ធ្វើការ​ស្រាវជ្រាវ​។  

 

​ទាក់ទង​និង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា លោកស្រី កែ សុ​វណ្ណា​រតន៍ បាន​បញ្ចូល​ក្រុម​ការងារ​របស់​ខ្លួន​ចុះ​ទៅ​ត្រួត​ពិនិយ្យ និង​ស្រាវជ្រាវ ដើម្បី​ស្វែងរក​កា​ពិត​។ ហើយ ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​រូបនេះ បានទាមទា​ឲ្យ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ពិនិត្យ​ប្រព័ន្ធ​សុខាភិបាល​ឡើង​វិញ​ផងដែរ​។ ជា​បន្ត​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង គួន សំបូរ ជាមួយ លោកស្រី កែ សុ​វណ្ណា​រតន៍ ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​គ្រប់គ្រង​លើ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនី​តិ​សម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី ដូចតទៅ​៖

​សំឡេង​៖


ព័ត៌មានផ្សេងទៀត