ប្រទេស​​កម្ពុជា​​ពិតជា​​ត្រូវការ​​ធ្វើ​កំណែ​​ទម្រង់​​រឺ​ផ្លាស់ប្តូរ​​របៀប​​ធ្វើ​នយោបាយ​​មែនរឺ​​?​

18-02-2016 4:50 pm 2976

​ប្រធាន​វិទ្យាស្ថាន​វេទិកា​អនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា នយោបាយ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​ការផ្លាស់ប្តូរ ដែល​តម្រូវឲ្យ​អ្នកនយោបាយ​ជើងចាស់ ត្រូវ​គាំទ្រ​កំណែទម្រង់​ពិតប្រាកដ​នៅ​ទូទាំង​ប្រទេស​។ ជា​ជាង​ការធ្វើ​នយោបាយ​បែប​លាប​ពណ៌​គ្នា មិន​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ ដើម្បី​បំបាក់​ទៅ​លើ​ក​ដៃគូរ ដោយ​មិន​គិត​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។ គណបក្ស​ប្រជាជន​ថា នេះ​គ្រាន់តែ​ជា​លើក​ឡើង​របស់ អ្នក​វិ ភាគ សម្រាប់​គណបក្ស​បាន​ដឹកនាំ​ប្រទេស ដោយសា​មានកា​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​។ ដោយឡែក​គណ​បក្ស ​សង្គ្រោះ​ជាតិ​គាំទ្រ​ចំពោះ​ការលើកឡើង​ខាងលើ​នេះ​។

 

​វិទ្យាស្ថាន​វេទិកា​អនាគត​ចេញផ្សាយ​កំណត់ត្រា​សង្ខេប​ដំបូង​របស់​ខ្លួន​ស្តីពី ទិដ្ឋភាព​ទូទៅ និង​ការវិភាគ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​។ ប្រធាន​វិទ្យាស្ថាន​វេទិកា​អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​លោក​អ៊ូ វីរៈ មានប្រសាសន៍ថា នយោបាយ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​ការផ្លាស់ប្តូរ​។ នេះ​ជា​ពេល​ដែល​អ្នកនយោបាយ​ជើង​ចាស់​ត្រូវ​គាំទ្រ​កំណែទម្រង់​ពិតប្រាកដ​នៅ​ទូទាំង​ប្រទេស​។ ជា​ជាង​ការធ្វើ​នយោបាយ​ដដែលៗ និង​ផ្តល់​អាទិភាព​តែ​លើ​របៀបវារៈ​បែប​បុគ្គល​។​

​សំឡេង លោក អ៊ូ វីរៈ​៖

 

​បើតាម លោក អ៊ូ វីរៈ អ្នកនយោបាយ​ខ្មែរ​គួរ​ចាប់ផ្តើម​រៀន​ធ្វើ​នយោបាយ​ដែល​គិត​ពី​ប្រជាពលរដ្ឋ​មុន  លើកទឹកចិត្ត​ឲ្យមាន​ការពិភាក្សា​លើ​បញ្ហា​គោលនយោបាយ​ពិតប្រាកដ និង​ដាក់​ចេញ​ដំណោះ​ស្រាយ​​គោលនយោបាយ​ជាក់លាក់ ដែល​អាច​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ យ៉ាងណាក៏ដោយ ក្មេងៗ​ជំនាន់​នេះ​អាច​នាំមក​នូវ​បុព្វហេតុ​វិជ្ជមាន​ជា​ច្រើន ហើយ​វា​ជា​រឿង​គួរ​ឲ្យ​ចាំ​អារម្មណ៍​ផង​ដែរ ប្រសិន​ជា​ក្មេងៗ​ទាំង​នេះ​ចេះ​ចាប់​យក​ឳ​កាស និង​មាន​ការទទួលខុសត្រូវ​។ ប្រទេស​កម្ពុជា​ត្រូវ​ផ្តល់​ទំនុកចិត្ត​ដល់​យុវជន​។​

 

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​ថា ការលើក​ឡើង​លោក អ៊ូ វីរៈ គ្រាន់តែ​ជា​ការយល់ឃើញ​របស់​លោក ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​ដែល​ជា​អ្នកកាន់អំណាច គឺ​បាន​មក​ដោយសារតែ​ការគាំទ្រ​របស់​ប្រជាជន​ពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​។ ដោយឡែក​ផ្តល់​ឳ​កាស​ដល់​អ្នកនយោបាយ​វ័យក្មេង ត្រូវបាន​លោក សុខ ឥសាន អះអាងថា គណបក្ស​ប្រជាជន​របស់​លោក គឺ​បាន​បើ​ជំហ មិន​មាន​ការ​ចង្អៀតចង្អល​ទេ​។​

​សំឡេង លោក សុខ ឥសាន​៖

 

​យ៉ាងណាក្តី អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​បញ្ជ​ក់ថា អ្នកនយោបាយ​ជើងចាស់​នៅតែ​មាន​សារៈសំខាន់ សម្រាប់​អ្នកនយោបាយ​វ័យក្មេង​។ មាន​សារៈសំខាន់​ដោយ​លោក​អះអាងថា ព្រោះ​អ្នកនយោបាយ​ជើងចាស់​គេ​មាន​បទពិសោធន៍​ច្រើន​។​

 

​លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ចំពោះ​អ្នក​នយោបាយ​ដែល​ប្រើ​គោលនយោបាយ ដើម្បី​បំបាក់​ដៃគូរ​ដោយ​ប្រើ​យុទ្ធសាស្ត្រ ក្នុង​ការ​យក​ជ័យជំនះ​គឺ គណបក្ស សង្គ្រោះ​ជាតិ​មិន​គាំទ្រ​ទេ​។ ហើយ​គណបក្ស​របស់​លោក គាំទ្រ​ឲ្យ​ការប្រកួតប្រជែង​គ្នា​ដោយ​ប្រើ​ទស្ស​នះ និង​គោលនយោបាយ ទើប​ល្អ​ប្រសើ​សម្រាប់​ប្រទេសជាតិ ជា​ពិសេស​ប្រជាពលរដ្ឋ​។​

​សំឡេង លោក យ៉ែម បុញ្ញ​ឫទ្ធិ​៖

 

​ដោយឡែក​ចំពោះ​គោលនយោបាយ​សម្រាប់​យុវជន គណបក្ស​សង្គ្រោះ​ជាតិ​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹងសមត្ថភាព ដល់​សកម្មជន​មូលដ្ឋាន​ភូមិ​ឃុំ ដើម្បី​បន្តវេន​។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មានបំណង់​ផ្តល់​អត្ថិភាព​ទៅ​ដល់​យុវជន​ដែល​មាន​សមត្ថភាព ក្នុងការ​ប្រឡូក​ក្នុង​ឆាកនយោបាយ​ផងដែរ​។ នេះ​ជាការប​ន្ថែ​ម​របស់លោក យ៉ែម បុញ្ញ​ឫទ្ធិ​។​

 

​សូមជម្រាប់ថា ការស្នើ​របស់​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​មិន​មែន​ជា ជា​លើក​ទី​១​ទេ ។ កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​អ៊ូ វីរៈ ក៏​មាន​ស្នើ​ចំៗ ឲ្យ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អ្នក​នយោបាយ​ជើង​ចាស់​ទាំង​ពីរ​នេះ ចូលនិវត្តន៍​ដើម្បើ​ទុក​ឱកាស​ដល់​អ្នកនយោបា​យ​វ័យក្មេង ពិភាក្សា​គ្នា​ដោះស្រាយ​ពី​បញ្ហា​ប្រទេស​ជាតិ​វិញ​ម្ដង ដែល​លោក​យល់​ពី​ធី​សាស្ត្រ​នេះ គឺជា​តំដោះស្រាយ​មួយ​ល្អ​សម្រាប់​នយោបាយ​នៅ​ប្រទេស​កម្ពុជា​៕

(ដោយ៖គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត