លោក ខៀវ សុភ័គ៖​នៅ​កម្ពុជា​​មិន​​មាន​​បាតុកម្ម​​អ្វី​កើត​ឡើង​​ទេ​​

16-02-2016 11:34 am 1768

​បើ​តាម​អ្នក លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មានប្រសាសន៍​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១៦​ខែ​កុម្ភៈ​នេះ​ថា​មក​ដល់ពេលនេះ​ស្ថាន ភាព​សន្តិសុខ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ មិន​មាន​បាតុកម្ម​អ្វី​កើតឡើង​ទេ​។ ហើយ​ចំពោះ​គម្រោង​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន​នៅ​ក្រៅប្រទេស ក៏​មិន​មាន​ច្រើន​ផង​ដែរ​។​

​សំឡេង​លោក ខៀវ សុភ័គ​៖

 

​ការបញ្ជាក់ អំពី​សន្តិសុខ​នៅក្នុង​ប្រទេស​កម្ពុជា របស់​ក្រសួង​មហាផ្ទៃ​ពេលនេះ បាន​ធ្វើឡើង​ស្របពេល ដែល​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​បាន រៀបចំ​បាតុកម្ម​សម្តែង​មតិ​ប្រឆាំង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​បាតុកម្ម​នោះ​មិន​មាន​មាន​តែ​អ្នក​តវ៉ា​ប្រឆាំង​សម្តេច ហ៊ុន សែន​តែ​មួយ​នោះទេ​។ អ្នក​តវ៉ា​មាន​ចម្រុះ​ជាតិ​សាសន៍​ផងដែរ ដែល​ធ្វើឡើង​ក្នុង​គោលដៅ​តែមួយ​។​

 

​សូមបញ្ជាក់​ថា កន្លងមក​ក្រុម​យុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បាន​ព្រមាន​ថា បើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច ហ៊ុន សែន​នៅ​ក្រៅប្រទេស នៅ​កម្ពុជា​ក៏​មាន​បាតុកម្ម​កើត​ឡើង​ប្រឆាំង​នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​វិញ​ផងដែរ​។​

 

​យ៉ាងណា​ក្តី​បើ​តាម​អង្គភាព​សារព័ត៌មាន Fresh News ដែល​បាន​ធ្វើ​កិច្ច​សម្ភាស​ជាមួយ តំណាង​សម្ព័ន្ធ​ក្រុមយុវជន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង នឹង​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ឈាន​ដល់​ការប្រកាស​រំសាយ​វិញ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត