លោក​អូ​បា​ម៉ា​​បង្ហាញ​ពី​ចក្ខុវិស័យ​​មួយចំនួន​​ត្រូវ​ពិភាក្សា​​ក្នុង​កិច្ចប្រជុំ​​អាមេរិក​-​អាស៊ាន​

16-02-2016 9:30 am 1614
លោកអូបាម៉ា(កណ្ដាល)ថ្លែងក្នុងពេលជួបជាមួយមេដឹកនាំអាស៊ាន

​ថ្លែង​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស មុនពេល​ចាប់ផ្ដើម​កិច្ចប្រជុំ​អាមេរិក​-​អាស៊ាន ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​ថ្លែងថា កំណើនសេដ្ឋកិច្ច​ដែល​បង្កើត​ឱកាស​សម្រាប់​គ្រប់​គ្នា ការបង្កើត​ឲ្យមាន​សន្ដិ​សុខ​រវាង​គ្នា​ទៅវិញទៅមក សេចក្ដីថ្លៃថ្នូរ​របស់​ម​នុស្ស រួម​ទាំង​ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​ដែល​មាន​និរន្ដរភាព គឺជា​ចក្ខុវិស័យ​របស់​យើង​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​។ នេះ​បើ​តាម​ព័ត៌មាន​បង្ហោះ​លើ​គេហទំព័រ​ហ្វេ​សប៊ុក​ក្រសួងការបរទេ​សអា​មេរិក​។​

សំឡេង៖

 

(ដោយ៖​ពេញ ផេង)

ព័ត៌មានផ្សេងទៀត