សម្តេច​ ហ៊ុន សែន​នឹង​​ជួប​​ជាមួយ​​​ក្រុម​​បាតុ​ករ​​ ប្រសិន​​​បើអ្នកបើក​រថយន្ត​បើក​ឆ្លង​កាត់​​កន្លែង​​ធ្វើបាតុកម្ម

15-02-2016 11:52 am 5196

ថ្លែងក្នុងពេលកំពុងជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិកជាង ៥០០នាក់ នៅ ក្នុងរដ្ឋ California សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចនឹងចុះជួបជាមួយក្រុមបាតុករសួរនាំពួកគេ ប្រសិនបើអ្នកបើករថយន្តរបស់អាមេរិក បើកកាត់កន្លែង ដែលបាតុករនាំគ្នាធ្វើបាតុកម្ម។

 

រហូតមកដល់ពេលនេះ គម្រោងការធ្វើបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន នៅមិន​ទាន់មានព័ត៌មាន​​ច្បាស់ថា​ធ្វើនៅឯណា ហើយ​​​ចំនួនអ្នកចូលរួមមានប៉ុន្មាននាក់នៅឡើយទេ។

 

យ៉ាងណាក្តីនៅចុងបញ្ចាប់នៃពិធីសំណេះសំណាល សម្តេច ហ៊ុន សែន ក៏អំពាវនាវឲ្យពលរដ្ឋខ្មែរ នៅសហរដ្ឋ​អាមេរិក​ទាំងអស់ ចេះរួបរួមគ្នា កុំឈ្លោះ​គ្នា ​កុំ​ប្រកាន់​​​​​បក្ស​នយោ​បាយ។ ដោយសម្តេចសារភាពថា យើង​នៅខ្មែរឈ្លោះគ្នាហើយ មកដល់អាមេរិកឈ្លោះគ្នាទៀត ល្មម​គ្រប់គ្រាន់ហើយ ព្រោះ​​​តែ​យើង​បែកបាក់​ហ្នឹង​ហើយ​ បានជាយើងបាត់បង់ទឹកដីពីធំមកតូចវិញយ៉ាងដូច្នេះ៕

 

(ដោយ៖ខាត់ សុធី)

 

 

ព័ត៌មានផ្សេងទៀត