កិច្ចប្រជុំ​កំពូល​​អាមេរិក​-​អាស៊ាន​​កំពុង​មាន​ចម្ងល់​​ចោទសួរ​​ពី​លទ្ធផល​​រំពឹងទុក

15-02-2016 9:01 am 1428

​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃ​រវាង​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំង​១០ ត្រូវ​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​នេះ​ហើយ​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​Sunnyland​រដ្ឋ​California​សហរដ្ឋអាមេរិក​។ នេះ​គឺជា​កិច្ចប្រជុំ​លើក​ដំបូង​ហើយ​នៅ​អាមេរិក ដែល​ត្រូវ​គេ​រំពឹងថា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​របស់​លោក​អូ​បា​ម៉ា ដើម្បី​ធ្វើឲ្យ​មាន​តុល្យភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ យ៉ាងណា​ក៏​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួម​ទាំង​អ្នកជំនាញ​អាមេរិក​ជឿជាក់ថា កិច្ចប្រជុំ​នឹង​មិន​អាច​សម្រេចបាន​អ្វី​ជា​ដុំកំភួន​ឡើយ ដោយសារ​មាន​ចំណុច​ខុសគ្នា​មួយចំនួន​រវាង​អាមេរិក​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ទោះជា​យ៉ាងណា​ក្ដី ក៏​មិន​អាច​សន្និដ្ឋាន​បាន​ដែរ លុះត្រា​ណា​តែ​កិច្ចប្រជុំ​បិទ​បញ្ចប់​ជា​មុន​សិន​។​ពេលនេះ​កំពុង​មាន​ចម្ងល់​សួរថា​តើ កិច្ចប្រជុំ​កំពូល​នេះ​អាច​សម្រេចបាន​អ្វីខ្លះ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត