ឃាតកម្មដ៏រន្ធត់!ក្មេងស្រី​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​កាត់​យកក្បាល

13-02-2016 3:12 pm 3867

​សាកសព​ក្មេងស្រី​ម្នាក់ ឃាតករ​សម្លាប់​កាត់​ក្បាល​ចេញពី​ដងខ្លួន រួច​ញាត់​ចូល​ក្រោម​គ្រែ នៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង គួរឲ្យ​រន្ធត់​បំផុត​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី​១៣​កុម្ភៈ​នេះ ស្ថិត​នៅ​ផ្ទះសំណាក់​យីហោ ប្រាសាទ​កែវ ក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បើ​តាម​ការបញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សាកសព​ក្មេងស្រី រងគ្រោះ អាច​ត្រូវ​ឃាតករ​សម្លាប់ កាត់​ក្បាល​នៅ វេលា​ទៀបភ្លឺ​ថ្ងៃ​ទី​១៣​កុម្ភៈ​។ សម្រាប់​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ គេ​នៅ​មិនទាន់​ដឹង​ថា មកពី​មូលហេតុ​អ្វី​ឡើយ ខណៈ​ជនរងគ្រោះ ក៏​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត