ប្រជាជន​៖ ប៉ូលីស​រឹតបណ្ដឹង​ច្បាប់​ចរាចរណ៍​គួរ​សម​បើទោះបីជា​ចូល​ឆ្នាំ​ចិន​

08-02-2016 5:20 pm 2587

​ដោយសារ​តែ​ជា​ថ្ងៃ​បុណ្យ​ទាន​អ្វីមួយ មនុស្ស​គ្រប់គ្នា​តែងតែ​មាន​ផ្នត់គំនិត​ថា ការ​មិន​គោរព ច្បាប់​ចរាចរណ៍​គឺជា​រឿង​ធម្មតា ព្រោះ​មិន​សូវ​មាន​ប៉ូលីស​ចរាចរណ៍​យាម​តឹងរឹង​នោះទេ​។ យ៉ាងណាម៉ិញ គ្រោះថ្នាក់​ចរាចរណ៍​តែងតែ​កើតឡើង​ក្នុង​ឪ​កាស​បុណ្យទាន ដោយ​ភាគច្រើន​មនុស្ស​មួយចំនួន​បើកបរ ក្នុង​ពេល​ស្រវឹង​ព្រោះ​តែងតែ​ទទួល​ស្រា​នៅពេល​ជួបជុំ​គ្រួសារ​។​ខុសប្លែក​ពី​ឆ្នាំមុនៗ​ទោះបីជា​ពិធី​បុណ្យចូលឆ្នាំ​ចិន​បាន​មកដល់​ក៏ដោយ ក៏​គេ​សង្កេតឃើញ​មាន​ការ​រឹតបណ្ដឹង​ច្បាប់​ចរាចរណ៍​ពី​ប៉ូលីស​ចរាចរណ៍​បាន​ច្រើន​គួរសម​។​

 

​យោង​តាម​សម្តី​យុវជន​រាងស្តើង​សំបុរ​ស​បែប​កូនចៅ​ចិន​លោក​តិច គឹម​ស្រៀង និស្សិត​ផ្នែក ព័ត៌មានវិទ្យា​នៃ​វិទ្យាស្ថាន​ដុន​បូស​ស្ដូ បាន​លើកឡើង​ថា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ មាន​ការអនុវត្ត​ច្បាប់​ចរាចរណ៍​រួមទាំង​មាន​ការត្រួតពិនិត្យ​ជាតិ​អាល់កុល​ជាធម្មតា​ដូច​សព្វមួយដង​។ ប៉ុន្តែ​ចំនួន​ប៉ូលីស​ចរាចរណ៍​ហាក់​មិនសូវ​មាន​ច្រើន​ដូច​ថ្ងៃ​ធម្មតា​នោះ​ទេ​។​


​សំឡេង​លោក តិច គឹម​ស្រៀង​៖


​លោក​កឹម​ស្រៀង​បាន​បន្តថា ទន្ទឹម​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​មាន​មាន​ចំនួន​តិច​ជាង​រាល់ដង លោក​ក៏​សង្កេតឃើញថា អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ក៏​មិនសូវ​មាន​ច្រើន ដែល​បណ្ដាល​ឱ្យ​ស្ទះផ្លូវ​ដូច​មុន​ដែរ​។​


​សំឡេង​លោក តិច កឹម​ស្រៀង​៖


​ប៉ូលីស​គ្រាន់តែ​បំពេញ​នូវ​ភារកិច្ច​ខ្លួន ប៉ុន្តែ​មនុស្ស​មួយចំនួន​ហាក់ដូចជា​បង្ហាញ​អារម្មណ៍​ចម្លែក​។ ចម្លែក​ត្រង់​ថា​កន្លងមក ដូចជា​មិន​មាន​ការ​រឹតបន្តឹង​ចរាចរណ៍​នោះ​ទេ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន ព្រោះថា​ប៉ូលីស​មួយចំនួន និង មនុស្ស​ទូរ​ទៅ​តែងតែ​ឈប់សម្រាក​បើ់ទោះបី​វា​មិនមែន​ជា​បុណ្យ​ជាតិ ក៏ដោយ​។​

 

សម្រាប់​លោក​ហេង​ប៊ុន​ឆុន​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តជាតិ​ឆ្នាំ​ទី​៣​នៃ​សាកល​វិទ្យាល័​ខេមរះ​វិញ បាន​លើកឡើង​ថា ពេល​លោក​ធ្វើដំណើរ​តាម​ផ្លូវ​ព្រះមុនីវង្ស​នៅពេល​យប់​លោក​ឃើញ​មាន​ប៉ូលីស​ចរាចរណ៍​ដាក់​កុងត្រូល​ដើម្បី​សម្រួល​ចរាចរណ៍​ដែល​កុងត្រូល​នេះ​ផ្តោត​សំខាន់​ទៅលើ​ការពិនិត្យ​ជាតិ​ស្រវឹង​។ មិន​ត្រឹមតែ​ផ្លូវ​មុនី​វង្ស​មួយ​ទេ​គឺ​នៅតាម​ស្ដុប​ផ្សេងៗ​ក៏​មាន​ប៉ូលីស​រឹតបណ្ដឹង​ចរាចរណ៍​ដែរ​។
​សំឡេង​លោក ហេង ប៊ុន​ឆុន​៖


​លោក​ប៊ុន​ឆុន​បាន​បន្តថា​ពេល​ធ្វើដំណើរ​មកពី​ស្រុក​កំណើត​វិញ លោក​បាន​ឃើញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​គឺ​នៅ​កំពុងទួល និង​នៅ​ស្ទឹងមានជ័យ​។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ករណី​នេះ​លោក​ក៏​ឃើញ​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​អន្តគម​ន៍ផងដែ​រ​។​


​សំឡេង​លោក ហេង ប៊ុន​ឆុន​៖


​លោក​ឃី ពិសី និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​លើកឡើង​ថា នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​នេះ​លោក​សង្កេតឃើញថា មិនសូវ​មាន​ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ខ្លាំង​ឡើយ​នៅ​តាម​ផ្លូវ​មួយចំនួន​ដែល​លោក​បាន​ធ្វើដំណើរ​។ ថ្វីបើ​មិន​សូវ​មាន​ការ​រឹតបណ្ដឹង​នៅ​ថ្ងៃ​ចូលឆ្នា​ចិន ប៉ុន្តែ​មន្ត្រី​នគរបាល​ផ្លូវគោគ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បើ​បរ​ដោយ​ទំនួល​ខុស​ត្រូវ ដែល​ជៀសវាង​ការបើកបរ​នៅពេល​ស្រវឹង​។​


​សំឡេង​លោក​ឃី ពិសី​៖


 ទោះបីជា​បុណ្យចូលឆ្នាំ​ចិន​ក៏​ដោយ​ក៏​សមត្ថកិច្ច​នៅតែ​ពង្រឹង​ច្បាប់​ចរាចរណ៍​ដែរ​។ សមត្ថកិច្ច​មិន​អាច​ផ្អាក​ការ​រឹតបណ្ដឹង​បាន​ឡើង​ព្រោះ​នៅពេល​ឈប់​សម្រាក​តែង​មាន​ការផឹកស៊ី​ផ្សេងៗ​ដែល អាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោ​ករុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ។​


​សំឡេង​លោក រុន រ័ត្ន​វាសនា​៖


​សូម​បញ្ចាក់​ថា​បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​៥​សប្តាហ៍​ហើយ ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​ដាក់ឲ្យ​អនុវត្ត ទោះបីជា​មាន​ការប្រទាំងប្រទើស​លើ​បញ្ហា​មួយចំនួន ពី​សំណាក់​ប្រជាពលរដ្ឋ​ក្តី​។​

 (​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត