លោក​​កែម ឡី​​៖​​ការឈប់​​បែប​អនាធិបតេយ្យ​​ក្នុង​ស្ថាប័នរដ្ឋ​​ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​​ជា​កំហុស​​អ្នកដឹកនាំ​

08-02-2016 3:50 pm 7935

​នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​រយៈពេល​បី​ថ្ងៃ​មិនទាន់​រំលង​នៅឡើយ​ទេ នៅ​ថ្ងៃ​ច័ន្ទ​ទី​០៨​កុម្ភៈ​នេះ​។ នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍ ដែល​មន្ត្រី​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ចូល​បម្រើ​ការងារ​របស់​ខ្លួន​វិញ បន្ទាប់​ពី​ឈប់​សម្រាក​នៅ​ថ្ងៃអាទិត្យ​។ ប៉ុន្តែ​ជា​ការកត់សំគាល់ នៅ​ថ្ងៃ​ច័ន្ទ ដែល​ចំ​ថ្ងៃ​ចូលឆ្នាំ​ចិន​-​វៀតណាម​ថ្ងៃទី​២​នេះ មន្ត្រី​បម្រើការ​នៅតាម​ស្ថាប័ន​រដ្ឋ​មួយចំនួន មិន​បាន​ទៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដូច​ថ្ងៃ​ដើម​សប្តាហ៍​​មុនៗ​នោះទេ​។ បញ្ហា​នេះ ត្រូវបាន​អ្នកតាមដាន​ស្ថាន​ការណ៍​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​លោក​កែម ឡីលើក​ឡើងថា ជា​កំហុស​របស់​អ្នកដឹកនាំ​ស្ថាប័ន​។ កំហុស​អ្នកដឹកនាំ ដែល​មិន​បាន​កំណត់​ឲ្យបាន​ច្បាស់​ថា មន្ត្រី​ម្នាក់​ត្រូវ​អនុវត្ត​អ្វីខ្លះ​នៅ​ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​អ្វីខ្លះ​នៅក្នុង​មួយខែ​។​ចន្លោះ​ខ្វះខាត​នេះ ធ្វើឲ្យប៉ះពាល់​ដល់​គុណភាព​នៃ​សេវាសាធារណៈ ធ្វើឲ្យ​កំណែទម្រង់ជាតិ​សំខាន់ៗ​ដើរ​ថយក្រោយ​ជាដើម​។ ដើម្បី​ដោះស្រាយ​ប​ញ្ហ​នេះ រដ្ឋាភិបាល​ត្រូវ​ធ្វើកំណែទម្រង់​ក្រសួង​មួយ​ជា​គំរូ ដោយ​សិក្សា​វិភាគ​ពី​មុខងារ​និង​ភារកិច្ច ធ្វើ​តារាង​តួនាទី​និង​ភារកិច្ច​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ រួមទាំង​ការផ្តល់​ប្រាក់​បៀវត្ស​សម​រម្យ​។ នេះបើតាមការលើកឡើងរបស់លោកកែម ឡី។

 

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​កែម ឡី​អ្នកតាមដាន​ស្ថានការណ៍​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​!

សំឡេង៖

ព័ត៌មានផ្សេងទៀត