សម្តេច​ហ៊ុន សែន​នឹង​ចូលរួម​​កិច្ចប្រជុំ​​កំពូល​​អាស៊ាន​​-​​អាមេរិក​​រយៈពេល​​២​ថ្ងៃ​

08-02-2016 2:01 pm 1143

​តប​តាម​ការអញ្ជើញ​របស់​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា នឹង​ធ្វើដំណើ​ទៅ​អាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥​ដល់​១៦​កុម្ភៈ​។ នៅក្នុង​នោះ​ក៏​មាន​គណៈប្រតិភូ​អមដំណើរ​សម្តេស​ហ៊ុន សែន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិសេស​នោះ​ផងដែរ រួមមាន​លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​អូន ព័ន្ធមុនីរ័ត្ន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​ហង់ ជួនណា​រុន​រដ្ឋមន្ត្រីក្រសួង​អបរំ​យុវជន​និង​កីឡា និង​សមាជិក​រដ្ឋាភិបាល​មួយចំនួនទៀត​។ បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ឲ្យដឹងថា ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​សម្តេច​ហ៊ុន សែន​នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​កម្ពុជា រាប់រយ​នាក់​មកពី​គ្រប់​ទីកន្លែង​ក្នុង​សហរដ្ឋអាមេរិកផងដែរ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត