WHO៖​​វីរុស​ហ្ស៊ី​ការ​កើនឡើង​​ធ្ងន់ធ្ងរ​​ពី​ភាព​​ពិការ​​របស់​ទារក​​នៅ​អាមេរិក​​ខាងត្បូង​​

02-02-2016 12:15 pm 1328

​បើតាម​អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​កាលពី​ថ្ងៃ​ទី​០១​កុម្ភៈ​ថា រហូតមកដល់​ពេលនេះ ជំងឺ​ហ្ស៊ី​ការ​(Zika) បាន​កើនឡើង​ពី​ភាព​ពិការ​របស់​ទារក​ទើប​នឹង​កើត​យ៉ាងធ្ងន់ធ្ងរ​ហើយ នៅ​អាមេរិក​ខាងត្បូង​។​ការកើនឡើង​ពី​ភាព​ពិការ​របស់​ទារក​នេះ ធ្វើឱ្យ​អង្គការ​សុខភាព​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​ទៅៗ ដោយសារ​គ្មាន​ថ្នាំ​វ៉ាក់សាំង​និង​គ្មាន​ថ្នាំ​ព្យាបាល​នៅឡើយ​។


​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់ថា ទារក​ដែល​ទើបនឹង​កើត​មក​មួយ​ចំនួន មាន​ក្បាល​តូច​ខុសពី​ប្រក្រតី​។ យ៉ាងណាក៏ដោយ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​កា​រ​សង្គ្រោះបន្ទាន់​សាធារណៈ ទៅលើ​ការឆ្លង​វីរុស​ហ្ស៊ី​ការនេះ​។ បើ​តាម​ប្រធាន​អង្គការ​សុខភាព​ពិភព​បាន​ព្រមាន​ថា មេរោគ​ហ្ស៊ី​ការ​នៅ​ក្នុងស​ត្វមូស​នឹង​រីក​រាលដាល​កាន់តែខ្លាំង​នៅ​ឆ្នាំ​នេះ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត