លោក​ម៉ុង ឫទ្ធី ​ព្រមាន​​ដក​​អ្នក​បញ្ចេញ​​ឯកសារ​​ដល់​​អ្នកសារព័ត៌មាន​​ចេញ​ពី​តំណែង​​

02-02-2016 12:12 pm 18236

បន្ទាប់​បាន​អះអាងថា​លោក​មិន​បាន​ជំពាក់​ប្រាក់​រដ្ឋាភិបាល រួចមក លោក​ឧកញ៉ា​ម៉ុង ឫទ្ធី បាន​ព្រមាន​អ្នក​ដែល​បញ្ចេញ​ឯកសារ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក ឲ្យ​ចុះចេញ​ពី​តំណែង​។ ដោយ​លោក​បាន​អះអាង​ដូច្នេះ​ទៅតាម​ផ្លូវច្បាប់​។ ជា​សារ​បង្ហាញ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​ប៉ុន្មាន​នាទី​មុននេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា​៖


“​ខ្ញុំ​បាន​មក​អង្គុយ​រង់ចាំ​អ្នក​មក​ទា​លុយ​តាំងពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១១:៣០​នាទី​ទៅ​ហើយ នៅតែ​មិន​ឃើញ​វត្ត​មាន​អ្នក​មក​ទា​លុយ​ខ្ញុំ​មកដល់​ទេ ខ្ញុំ​បាន​សាកសួ​ទៅ​លោក តឹក​រ៉េត សំ​រ៉េ​ច​តើ​លោក​មាន​ដឹង​ទេ​ថា​អ្នកណា​ជា​អ្នក​ផ្តល់​ឯកសារ​ទៅ​ដល់​ដៃ​អ្នក​សារព័ត៍មាន គាត់​ថា​ក្រោយពី​បាន​ចុះហត្ថលេខា​រួច​មក​គាត់​បាន​ប្រគល់​ទៅឱ្យ លោក សេរី គាត់​មិន​បាន​ឱ្យ​ទៅ​អ្នក​ណា​ក្រៅពី​នោះ​ទេ​”​។


​លោក​ម៉ុង ឫទ្ធី បាន​សំណូមពរ​ថា “​បើ​ក្នុង​ច្បាប់​មិន​អនុញ្ញាត្តិ​ឱ្យ​បុគ្គល​ណា​បញ្ចេញ​ឯកសា​រ​នេះ​ទេ​នោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ត្រូវ​តែ​លាលែង​ចេញពី​តំណែង បើ​មិន​លាលែង​ទេ​ប្រធាន​ស្ថាប័ណ​ត្រូវ​តែ​ដកចេញ​ពី​តំណែង ។ ខ្ញុំ​មាន​សំណូមពរ​ដល់​គ្រប់​ស្ថាប័ណ​ដែល​ពាក់ព័ន្ធ​សូមមេត្តា​ជួយ​រក​មុខ​អ្នក​ដែល​បាន​បញ្ចេញ​ឯកសារ​នេះ បង្ក​ឱ្យ​បះ​ពាល់​កិត្តិយស​សេចក្តីថ្ថៃថ្នូ​របស់​រូប​ខ្ញុំ ។ ដូច​ខ្ញុំ​បាន​និយាយ​នៅក្នុង​សន្និបាត​ហើយ​ថា​នៅក្នុង​ជួរ​បក្ស​យើង​ខ្វះ​ការយោកយល់​គ្នា បើ​ទោះបី​ខ្ញុំ​នៅ​ជុំពាក់​លុយ​រដ្ឋ​ក៏​ដោយ​មិន​ត្រូវ​បញ្ចេញ​ឯកសារ​នេះ​ទៅ​ខាងក្រៅ​ឱ្យ​គេ​ដឹង​ទេ​” ។


​លោក​ឧកញ៉ា​រូបនេះ​បាន​បន្តថា “​នេះ​ចេះ​ខ្ញុំ​បាន​សងលុយ​ទៅ​រដ្ឋ​រួច​ហើយ​កុំ​អី​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ខ្ញុំ​ទាញ​ចំណាប់​អារម្ភ​មួយ​ឱ្យ​ប្រី​យ​មិត្ត​FB​នឹង​ជនរួមជាតិ​មេត្តាជ្រា​ថា​វិស័យ​ឯកជន​នៅ​ពេល​នេះ​កំពុងតែ​ដើ​តួនាទី​សំខា​ន់​ណាស់​ក្នុង​ការ​អ​ភ​វឌ្ឍន៍​ប្រទេស​យើង ផ្តល់​ការងារ​ជួន​ប្រជាជន​ធ្វើ​រាប់លាន​នាក់​ធ្វើ ក្នុង​នោះ​ផង​ដែ​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​ក៏​ជា​អ្នក​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​លើ​វិស័យ​កសិកម្ម​កសិឧស្សាហកម្ម​ដែល​បាន​ផ្តល់​ការងារ​ជូន​ប្រជ​ន​ដោយផ្ទាល់​នឹង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ផង​ដែរ​”៕


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត