អ្នក​កោះដាច់ និង​កោះ​ឧកញ៉ា​តីនឹង​ទទួលបា​ន​តម្លៃ​អគ្គិសនី ត្រឹម​៨០០​រៀល​ក្នុង ១ គីឡូវ៉ាត់​

02-02-2016 12:05 pm 839

​យោង​តាម​គេហទំព័រ​ហ្វេ​ស ប៊ុក របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ​ថា នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៦​ខាងមុខ​នេះ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​អគ្គិសនី​កម្ពុជា​នឹង​បន្ថយថ្លៃ​អគ្គិសនី​មួយ​ដំណាក់​ទៀត មក​ស្មើនឹង ៨០០ រៀល​ក្នុង ១ គីឡូវ៉ាត់ម៉ោង នៅ​សង្កាត់​កោះ​ដាច់ រាជធានី​ភ្នំពេញ និង នៅ​ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

 

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភះ ឆ្នាំ​២០១៦ មន្ត្រី​អាជ្ញាធរ​អគ្គិសនី បាន​ចុះ​ពិនិត្យ​ការផ្តល់សេវា​ផ្គត់ផ្គង់​អគ្គិសនី ការអនុវត្ត​ថ្លៃ​អគ្គិសនី និង​ការពង្រីក​បណ្តាញ​អគ្គិសនី របស់​អ្នក​ផ្គត់ផ្គង់​អគ្គិសនី នៅ​សង្កាត់​កោះ​ដាច់ រាជធានី​ភ្នំពេញ និង នៅ​ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ជា​បន្តបន្ទាប់​ដើម្បី​ត្រៀម ការបន្ថយ​ថ្លៃ​ខាងលើ ៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត